Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់​ចប់​ទេ​! ទួ​ច ស្រី​លក្ខណ៍ បាន​បង្ហោះ​សារ​ធ្ងន់ៗ​ទៅកាន់​អ​តី​ស្វាមី ប្រយ័ត្ន​ស្តាយក្រោយ​ដោយសារ​….(វីដេអូ)

spot_img

​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​ប្តី​ប្រពន្ធ​បែកបាក់​របស់​តារាចម្រៀង ទួ​ច ស្រី​លក្ខណ៍ ហាក់​បាន​ផ្ទុះឡើង​ជាថ្មី និង​កំពុង​ទទួល​ការចាប់អារម្មណ៍​តាមដាន​ជាខ្លាំង ពី​សំណាក់​មហាជន​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​អតីត​ស្វាមី​របស់​នាង​គឺ​លោក Morten Kvammen បានចេញ​លិខិត​បំភ្លឺ​រឿងរ៉ាវ​មួយចំនួន ក្រោយ​ជីវិត​ប្តី​ប្រពន្ធ​រវាង​អ្នក​ទាំងពីរ​ឈានដល់​ផ្លូវបំបែក​។​

​គួរ​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ លោក Morten បានធ្វើ​ឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម និង​ប្រពន្ធ​ផ្សព្វផ្សាយ បន្ទាប់​លោក​បាន​បង្ហោះ​នូវ​លិខិត​បំភ្លឺ​ជា​ភាសា​អង់គ្លេស និង​ប្រែជា​ភាសា​ខ្មែរ ជុំវិញ​រឿងរ៉ាវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វីៗ​ដែល ទួ​ច ស្រី​លក្ខណ៍ បានលើកឡើង​ឲ្យ​គេឯង​ដឹង​ឮថា​កំហុស​គ្រប់យ៉ាង​គឺ​ដោយសារតែ​រូបលោក​។​

​ក្នុង​សារលិខិត​ដ៏​វែង​អន្លាយ លោក Morten បាន​បានបញ្ជាក់​ឲ្យ​ដឹងថា រាល់​អ្វីៗ​ដែល ទួ​ច ស្រី​លក្ខណ៍ បាន​និយាយ​ឡើង​គឺ​ចាត់ទុក​ជាការ​មួល​បង្កា​ត់ បំភ្លៃ​ការពិត​ទាំងអស់ ព្រោះតែ​ដើម្បី​កេរ្តិ៍ឈ្មោះ​ខ្លួន​។​

​ក្រោយ​សម្ងំ​មិន​តបត​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ម្សិលមិញ​នេះ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ទួ​ច ស្រី​លក្ខណ៍ ព្រោះតែ​អត់ទ្រាំ​នឹង​សម្តី​របស់​អតីត​ស្វាមី​ហាក់​និយាយ​យក​ត្រូវតែ​ខ្លួនឯង​បែបនេះ ក៏បាន​ឆ្លើយតប​តាមរយៈ​រូបភាព​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់​ទោះ​លំបាក​យ៉ាងណា ក៏​តស៊ូ​ដើម្បី​កូនប្រុស​ជាទី​ស្រឡាញ់​ម្នាក់​គត់ និង​ភ្ជាប់​សារ​បែបនេះ​ថា​៖ «​ត្រូវ​ចាំ​ថា ការសរសេរ​បង្ហោះ​ជា​សារ វា​ជា​បទ​ដែរ​បរិហារកេរ្តិ៍​ជា​សាធារណៈ​យ៉ាងច្បាស់ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដោយ​រូបខ្ញុំ មិនដែល​តបត តែ​លោក​នៅតែ​បន្ត​ធ្វើបាប​រូបខ្ញុំ​ស្ទើរ​ស្លាប់​ទាំង​រស់ ទឹកភ្នែក​ខ្ញុំ​ស្រក់​ព្រោះតែ​រូបខ្ញុំ មិន​នឹកស្មានថា ចិត្ត​ប្រុស​សាហាវ​ដល់​ថ្នាក់​ហ្នឹង រៀប​គំរោង ក្បត់​ខ្ញុំ ដែលជា​ប្រពន្ធ​ធ្វើ​ឲ្យ​កូន​នឹង​ខ្ញុំ ស្រែក​ទ្រហោយំ​ដោយ​ស្នាដៃ​ប្តី ប្តី​ក្បត់​បំពាន​ហ៊ាន​ក្រាប​ក្បាល​ផ្ទឹម​ការ​ជាមួយ​ស្រី​ថ្មី ភ្លេច​ហើយ​ឬ ប្តី​ថា​ខ្លួន​មិនទាន់​លែងលះ ទុក​ឲ្យ​ច្បាប់​ជា​អ្នកធ្វើ​ការចុះ យុត្តិធម៌​មាន​សម្រាប់​ស្ត្រី​ខ្មែរ​ដូចជា​ខ្ញុំ​»​។​

​យ៉ាងណាមិញ នៅ​ថ្ងៃ​ដដែល គេ​ក៏បាន​ប្រទះឃើញ ទួ​ច ស្រី​លក្ខណ៍ បាន​បង្ហោះ​សារ​ឆ្លើយតប​មួយទៀត នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឈ្មោះ​អង់គ្លេស Jenny Outver ដែលមាន​ខ្លឹមសារ​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រអប់មាត់​ប្រៀបដូចជា​កាំភ្លើង សម្តី​ប្រៀប​ដូច​គ្រាប់​សំណ សូម​ប្រើ​វា​ដោយមាន​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​និយាយស្តី​ម្តងៗ ព្រោះ​ពេលខ្លះ​វា​អាចធ្វើ​ឲ្យ​អ្នក​ស្តាយក្រោយ​អស់​មួយជីវិត ដោយសារ​សម្តី​របស់ខ្លួន​ឯង ខ្ញុំ​ត្រូវតែ​ក្រោកឈរ ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​»​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកនាង ទួ​ច ស្រី​លក្ខណ៍ ក៏បាន​បកស្រាយ​បទ​ចម្រៀង​ដោយ​ច្រៀង​គោក​មួយ​បទ​មាន​ចំណងជើង​ថា​៖ «​ស្ទើរ​ស្លាប់​ទាំង​រស់​» រៀបរាប់​ពី​ទង្វើ​ប្តី​ចុះចោល​ទៅ​មាន​ស្រី​ថ្មី​ទាំង​គ្មាន​រឿង​អ្វី និង​ឈឺចាប់​បំផុត ពេល​ស្រី​ប្តី​ដែល​យកប្តី​គេ​ហើយ បែរជា​ចេញមក​បញ្ឈឺ​ដាក់​ទៀត រីឯ​ប្តី​វិញ​មើលងាយ​ប្រពន្ធ​ថែមទៀត​….​។​

​ក្រោយពី​បានឃើញ​គួរ​ឲ្យ​កំសត់​បែបនេះ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​លើកទឹកចិត្ត ទួ​ច ស្រី​លក្ខណ៍ ឲ្យ​រឹងមាំ​ឡើង ដោយ​ចាត់ទុកថា​មិនមែន​ប្តី គ្រាន់តែ​នំ​យើង​ស៊ី​ហើយ​ក្អួត​ចោល​។ ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ក៏បាន​លើកឡើងថា​៖ « ប្តី​អឺរ៉ុប វា មិនសូវមាន​មនោសញ្ចេតនា ដូច​យើង​ស្រី​អាស៊ី​ទេ តែ​វា​ឈប់​ស្រឡាញ់​យើង​ហើយ វា​រក​ថ្មី​ទៀតហើយ ។ កុំទៅ​ស្រណោះ​គេ​អី គេ មិនបាន​នឹក​ស្រណោះ​យើង​ទេ ។ ខ្លូន​នៅ​ស្អាត​ដែរ រក​ថ្មី​ទៀត​ទៅ »៕ ដោយ​៖ លឹម ហុង​


spot_img
×