Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា លេខ​ពិសេស​ផ្ទាល់ខ្លួន ដែលមាន​ពាក្យ MOLIKA01 មានតម្លៃ​ប៉ុន្មាន​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា លេខ​ពិសេស​ផ្ទាល់ខ្លួន ជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​អ្នក​ដែល​ចង់បាន​ផ្លាកលេខ ជា​ឈ្មោះ តួអក្សរ ឬ លេខ​…​ជាដើម ដែល​អាច​ប្រើ​បាន​ត្រឹម​៨​ខ្ទង់​។

​ចំនួន​ខ្ទង់​កាន់តែច្រើន តម្លៃ​កាន់តែ​ធូរ​ថ្លៃ​។ លេខ​ពិសេស​ផ្ទាល់ខ្លួន មានតម្លៃ​ចាប់ពី​២​លាន​រៀល​ឡើងទៅ​ចំពោះ​លេខ​៨​ខ្ទង់​។

​ស្រប​ជាមួយគ្នា​ផងដែរ លេខ​រាជធានី​-​ខេត្ត​ទូទៅ នៅតែ​ដំណើរ​ការធម្មតា ហើយ​មិន​តម្រូវ​ឲ្យ​ផ្លាស់ប្តូរ​ឡើយ ឯ​តម្លៃ​ធម្មតា ហើយក៏​មាន​លេខ​បញ្ចុះតម្លៃ​ផងដែរ​រួមមាន​៖ ថយ​១​ស៊េរី ចុះ​តម្លៃ ៥០%, ថយ​២​ស៊េរី ចុះ​តម្លៃ ៧៥%, ថយ​៣​ស៊េរី ចុះ​តម្លៃ ៩០%, ថយ​៤​ស៊េរី ចុះ​តម្លៃ ៩៥% និង​ថយ​ចាប់ពី​៥​ស៊េរី​ឡើងទៅ ចុះ​តម្លៃ ១០០%​។ តម្លៃ​លេខ MOLIKA01 = 3,345,200 រៀល​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌ ចំនួន ៨០០. ៤៨០.០០០ រៀល ដែល​បានមកពី​ការលក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” ទៅ​ប្រគល់ជូន​មូល​និ​ធ​ពេទ្យ​គន្ធបុប្ផា​កម្ពុជា​។ ពិធី​ប្រគល់ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរក្រសួង មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។ សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០ កន្លងទៅនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត​ដែលមាន​លក្ខណៈពិសេស អាច​កម្មង់​តាម​ការពេញចិត្ត ដើម្បី​បំពេញតម្រូវការ និង​ផ្តល់​ជម្រើស​សម្បូណ៌​បែប​ជូន​ប្រជាពលរដ្ឋ​។ ផ្លាកលេខ​ប្រភេទ​នេះ បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា លើ​ឆាក​អន្តរជាតិ អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​រដ្ឋ និង​អាច​អនុញ្ញាតឱ្យ​ម្ចាស់​រថយន្ត​រក្សា​លេខ​នោះ ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត​ថ្មី​របស់ខ្លួន​ក្រោយៗ​ទៀត​។​សម្រាប់​ថ្ងៃនេះ ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួង​សាធារណការ បានប្រគល់​ថវិកា​វិភាគទាន​សប្បុរសធម៌ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ថវិកា​ដែល​បានប្រគល់​ជូន​លើក​នេះ មាន​ទឹកប្រាក់​ចំនួន ៨០០.៤៨០.០០០​រៀល បានមកពី​ការដេញថ្លៃ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” កាលពី​ខែមីនា ឆ្នាំ​២០២០ កន្លងទៅនេះ​។ យោងតាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យ​ប្រគល់​ថវិកា​នេះ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ពិនិត្យ និង​ការព្យាបាល​ជំងឺ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ថ្លែង​ក្នុង​ពិធី​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានធ្វើឱ្យ​សេវាសាធារណៈ​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ និង​អាច​បង្កើន​ប្រាក់ចំណូល​ជូន​រដ្ឋ​ផងដែរ​។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​អន្តរក្រសួង ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​របស់ខ្លួន​នាពេល​កន្លងមក ដោយ​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ និង​បាន​ស្នើឱ្យ​បន្ត​កិច្ចសហការ​ល្អ​បន្តទៀត ដើម្បីឱ្យ​សេវា​នេះ កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត និង​អាច​រក​ណូ​ល​ជូន​រដ្ឋ​បាន​កាន់តែច្រើន​៕ ដោយ​៖​កូ​ឡាប​


spot_img
×