Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋី​ថៃ​ម្នាក់ ត្រូវ​ចាប់ខ្លួន ដោយសារ​លួច​បរបាញ់​សត្វ​នៅ​តំបន់​ការពារ​

spot_img

​មហាសេដ្ឋី​ថៃ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទប្រកាន់ បន្ទាប់​ពី​ធ្វើការ​បរបាញ់​សត្វ​នៅ​ដែន​ជំរក​ការពារ​សត្វព្រៃ​។​

​ក្រោយពេល​ចាប់ខ្លួន អាជ្ញ​ធរ​បាន​បញ្ចេញ​រូបថ​តរបស់​មហាសេដ្ឋី Premchai Karnasuta ជាមួយនឹង​ឧបករណ៍​បរបាញ់ និង​សត្វ​ដែល​គាត់​បាញ់​បាន រួម​មាន​ខ្លារខិន​ខ្មៅ​។ សេដ្ឋី​រូបនេះ​អាយុ ៦៣​ឆ្នាំ គឺជា​ប្រធាន​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ថៃ​។​

​ឧទ្យានុ​រក្សក៏​បាន​ចាប់​ជនសង្ស័​យ​ចំនួន ៣​នាក់ និង​រិបអូស​បាន​កាំភ្លើង​វែង ៣​ដើម គ្រាប់ ១៤៣​គ្រាប់ និង​ឧបករណ៏​បរ​បាញ់ផ្សេងៗ​ទៀត នៅ​ឧទ្យាន​ជាតិ Thungyai Naresuan​។​

​ក្រុម​ការពារ​សត្វព្រៃ​ថៃ បាន​សារ​ទរ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ដែល​បាន​ឃុំខ្លួន​ជនសង្ស័យ​តាំង ៤​នាក់​។ ពួកគេ​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ បរបាញ់​ខុសច្បាប់ និង​បរបាញ់​សត្វ​ដែល​អភិរក្ស​៕ សុភ័ក្ត្រ

spot_img
×