Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​អូស្ត្រាលី ៖ ការជួយ​ប្រទេស​តំបន់​មេគង្គ ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈមមុខ​របស់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ព្រំដែន​

spot_img

​បន្ទាយមានជ័យ ៖ លោក​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា Pablo Kang និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម ឃុន សំបូរ បានចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល មន្ត្រីនគរបាល​ព្រំដែន និង​អន្តោប្រវេសន៍​ជួរមុខ នៅ​ប៉ោយប៉ែត​។ ការបណ្តុះបណ្តាល​នឹងត្រូវ​ធ្វើឡើង នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដួង និង​អូរ​ស្មាច់​។​

​លោក​Pablo Kang បាន​មានប្រសាសន៍ថា អូស្ត្រាលី​ក៏បានផ្តល់​អំណោយ ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ នូវ​បរិក្ខារ​ការពារ​ផ្ទាល់ខ្លួន សម្រាប់​មន្ត្រី​ព្រំដែន​របស់ខ្លួន​។ អូស្ត្រាលី​មាន​សេចក្តី​រីករាយ ក្នុងការ​ធ្វើជា​ដៃគូ ជាមួយ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ដើម្បី​បំពាក់ និង​ផ្តល់​ការណែនាំ ដល់​មន្ត្រី​ព្រំដែន អំពី​បញ្ហា​ប្រឈមមុខ​របស់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ព្រំដែន និង​ការប្រយុទ្ធប្រឆាំង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​តំបន់​មេគង្គ​។
​លោក បាន​បន្ថែមថា គម្រោង​នេះ​ក៏​ផ្តល់ជូន​អ្នកធ្វើ​ចំណាកស្រុក​កម្ពុជា ដែល​ត្រឡប់មក​ប្រទេស​វិញ នូវ​បរិក្ខារ​អនាម័យ និង​សម្ភារៈ​អប់រំ ទាក់ទង​នឹង​វិធានការ​បង្ការ និង​សេវាកម្ម​ថែទាំ​សុខភាព​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​០០​នាទី ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ចូលរួម​ពិធី​បើក​សិក្ខាសាលា ស្តីពី​ការលើកកម្ពស់​សមត្ថភាព មន្ត្រី​គ្រប់គ្រង​ព្រំដែន និង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អូស្ត្រាលី និង​អង្គការ IOM ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ ជំនួយ​ការដឹកនាំ​នាយកដ្ឋាន​ច្រកទ្វារ​ទី​១, ឯកឧត្តម ផា​ប្លូ ខាំង (PABLO KANG) អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី គ្រីស្ទី​ន ផា​កូ (KRISTIN PARCO) ប្រធាន​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍ (IOM) ប្រចាំ​នៅ​កម្ពុជា​។​

​វគ្គ​សិក្ខាសាលា​នេះ មាន​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​លី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀប ប៊ុន​លាភ អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ ជា​គ្រូ​បង្គោល​, លោក​វរសេនីយ៍ឯក ជឹម ភិរម្យ នាយការិយាល័យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អុ​ី ចំរើន នាយប៉ុស្តិ៍ ព្រមទាំង​លោកនាយ​រង​ប៉ុស្តិ៍​, នាយ​-​នាយរង​ផ្នែក​, មន្ត្រី​ប៉ុស្តិ៍ និង​ក្រុម​ផ្ដល់​ទិដ្ឋាការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សរុប​ចំនួន៤១​នាក់​៕
​ដោយ​៖​កូ​ឡាប​

 

 

 

 

 

 

 

spot_img
×