Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី​១! នារី​រូប​ស្រស់​សោភា​ម្នាក់ ធ្វើ​ឲ្យ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ភ័យ​បុក​ពោះ ដោយសារ​ស្មានតែ​គាត់​សុំ​ថត Selfie តែ​តាមពិត​គឺថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ វីដេអូ​ថ្មី​មួយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ស៊ែ​រតៗ​គ្នា​យ៉ាងច្រើន​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ឯកឧត្តម ហាក់​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​មាន​នារី​ម្នាក់​ដែលមាន​រូប​សម្រស់​ស្រស់​សោភា បាន​សុំ​ថត​ស្មានតែ​ថត selfie ធម្មតា តែ​តាមពិត​សុំ​ថត Tik Tuk​។​

​ហេតុការណ៍​គួរ​ឲ្យ​អស់សំណើច និង​ពោរពេញ​ដោយ​ភាព​រីករាយ​ខ្លាំង​នេះ ត្រូវបាន​ដឹងថា បានកើត​ឡើងខណៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​កំពុង​ដើរ​ពិនិត្យមើល​ការដ្ឋាន​សំណង់​មួយកន្លែង កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្នុងនោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​ភ្ជាប់​សារ​បែប​កំប្លែង​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖ «​កំពុង​ដើរ​ពិនិត្យ​ការដ្ឋាន​សំណង់ មាន​ប្អូនស្រី​ម្នាក់​សុំ​ថត selfie ជាមួយ​… កំពុងតែ​ញញឹម​ដាក់​កា​ម៉េ​រ៉ា​ដូច​ថត​selfie​រាល់ដង ស្រាប់តែ​គាត់​ប្រាប់ថា​សុំ​ថត tiktok… លឺ​ភ្លាម​ចង់​ភាំង​ព្រោះ​មិនដែល​ដឹងថា tiktok គេ​ថត​ចឹ​ង​ទេ​… ហើយ​ណាមួយ​មិនដឹងថា​ត្រូវធ្វើ​ដូចម្តេច​ទៀត​ក្រៅពី​បន្ត​ញញឹម​ដាក់​កាំ​មេ​រ៉ា​ទាំង​ភ័យ​បុក​ពោះ ព្រោះ​ធ្លាប់តែ​ឃើញ​ក្នុង tiktok មានតែ​គេ​បញ្ចេញ​កាយវិការ​ឬ​ធ្វើ​មុខមាត់​បែប​ប្លែកៗ​ឬ​ឃ្ជូ​តៗ 🙂

​អរគុណ​ប្អូនស្រី​ដែល​មិន​សុំ​ឲ្យ​បង​បញ្ចេញ​ស្នៀត​ឬ​ធ្វើ​មុខ​បែប​ប្លែកៗ​ឬ​ឃ្ជូ​តៗ ពេល​ថត tiktok នេះ​… កុំ​អី​ចប់​ប៉ា​ដោយ​ខ្ញុំ 🙂

Tiktok លើកទីមួយ​ក្នុង​ជីវិត​»​។​

​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ក្តីរំភើប​ជាខ្លាំង ដោយ​ក្នុងនោះ​បងប្អូន​ជាច្រើន​បានខ​មិន​សញ្ញា «​បេះដូង​» និង​កោតសរសើរ​ចំពោះ​កាយវិការ​ដ៏​គួរ​ឲ្យ​គោរព​ស្រឡាញ់​របស់​ឯកឧត្តម​យ៉ាង​ដូច្នេះ​ថា​៖ «​ឯកឧត្តម ជា​ថ្នាក់ដឹកនាំ​ដែល​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ពេញ​បេះដូង ទោះ​មិនដែល​បាន​ជួប​មុខ​ផ្ទាល់ ក៏មាន​អារម្មណ៍​ថា​ស្រឡាញ់ គោរព ពេញ​ចិត្តជា​រៀងរហូត ទាំង​កាយវិការ ទាំង​ពាក្យសម្តី គឺ​បញ្ចា​ក់ថា​ជា​ថ្នាក់ដឹកនាំ​ដ៏​ល្អ​បំផុត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​…​ស្រឡាញ់​ពេញ​បេះដូង​»៕ ដោយ​៖ លឹម ហុង​

spot_img
×