Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន ជំរុញ​ឲ្យ​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ថ្មី​ត្រូវ​ចេះ​ព្យាករណ៍ ពិនិត្យមើល​សកម្មភាព​ក្រុម​ពួក​ឧទ្ទាម​អមិត្ត ដែលមាន​បំណង​ចង់​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់​

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បាន​ជំរុញ​ឲ្យ​ស្នងការ​ថ្មី​ត្រូវ​ចេះ​ព្យាករណ៍ នូវ​សភាពការណ៍​ដែល​កើតមានឡើង​នៅពេល​ខាងមុខ ជាពិសេស​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ជាពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។

​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ក្នុង​អង្គពិធី​ថា ជោគជ័យ​របស់​នគរ​បាល​ជាតិ​នៅពេលនេះ គឺ​បាន​ដោយសារ​ស្មារតី​សហការ​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន​ដែល​ក្នុងនោះ​រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ ។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក្រៅពី​ការ​ថ្លែង​កោតសរសើរ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត ដែល​បាន​ចូលរួម​សហការ​ក្នុងពេល​កន្លងមកនេះ​ក៏បាន​សំណូមពរ​ឲ្យ​បន្ត​កិច្ចសហការ​ល្អ​បន្ថែមទៀត​។ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​លោកស្នងការ​ដែល​ទើប​ទទួលបាន​ភារកិច្ច​ថ្មី ក្រៅពី​ការសន្យា​ក្នុងការ​ដឹកនាំ​ឲ្យ​បានល្អ​ត្រូវ​ប្តេជ្ញាចិត្ត​ធ្វើ​ឲ្យ​បាន ដោយ​យក​គំរូ​ល្អ​របស់​ស្នងការ​ចាស់ ក្នុង​ការបន្ត​ដឹកនាំ សំឡឹង​ទៅមុខ​ជានិច្ច​ដើម្បី​បំពេញ​កិច្ចការ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បន្ត​ឲ្យ​ដឹងថា ក្នុងនាម​ជា​ស្នងការ​ខេត្ត​ថ្មី​ត្រូវ​ធ្វើជា​សេនាធិកា​ជូន​គណៈបញ្ជាកា​ឯកភាព​ខេត្ត និង​មាន​របប​ប្រជុំ​ជាប្រចាំ ជាពិសេស​មានការ​ចូល​រួម​ក្នុងការ​ប្រចាំ​បញ្ជា ដែលមាន​គ្រប់​សមាសភាព​ចូលរួម​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន ដើម្បី​អាចធ្វើ​ការអន្តរាគមន៍​ទាន់ពេលវេលា​នៅពេល​មាន​បញ្ហា​កើតឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងសង្គម​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ជំរុញ​ឲ្យ​ស្នងការ​ថ្មី​ត្រូវ​ចេះ​ព្យាករណ៍ នូវ​សភាពការណ៍​ដែល​កើតមានឡើង​នៅពេល​ខាងមុខ ជាពិសេស​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ជាពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។ ក្នុងនាម​ជា​ស្នងការ​ថ្មី ត្រូវ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ គឺ​បទល្មើស​លួច ឆក់ ប្លន់​នៅក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ទប់ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​ផង​នោះ ត្រូវ​ជួយ​ដោះស្រាយ​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​អប់រំ​ដល់​អ្នក​ដែល​កាន់ចង្កូត​ផ្ទាល់ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជា​ចុងក្រោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ផ្តាំផ្ញើ​ឲ្យ​ស្នងការ​ថ្មី​ចំនួន​៥​ចំណុច ដើម្បី​អនុវត្ត​ក្នុងតួនាទី​ភារកិច្ច​ទទួលបាន​ជោគជ័យ​៖

​ទី​១-​ស្នងការ​ថ្មី​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ដោយ​ផ្សារភ្ជាប់ និង​៣​បញ្ហា ត្រួវ​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អាណាព្យាបាល ជា​អ្នកដឹកនាំ​ត្រូវ​កសាង​មនោ​ស​ញ្ជេ​ត​នា​ក្នុង​អង្គភាព ចុះសាកសួរ​សុខទុក្ខ​នៅពេល​មាន​មន្ត្រី​ឈឺ​ស្កាត់ អនុវត្តតាម​សមាគម​មិត្ត​នគរបាល ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការបំពេញ​ភា​កិច្ច ប្រចាំការ ប្រចាំ​បញ្ជា​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​។​

​ទី​២-​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​បំពេញការងារ សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​ទី​៣-​ត្រូវ​ជួយ​លើកកម្ពស់​សេវា​ចាំបាច់​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ការបំពេញ​លិខិតស្នាម​រដ្ឋបាល និង​ធ្វើ​កិច្ចការ​ដោយស្មោះ​ត្រង់​ដោយ​ឥត​លក្ខខណ្ឌ និង​ទទួលខុសត្រូវ មិន​កោសរូស​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ ពិសេស​លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវបំពេញ​កិច្ចការ​ចេញពី​បេះដូង​ឲ្យ​បានល្អ​ជូន​ពលរដ្ឋ ។​

​ទី​៤-​ពង្រឹងគុណភាព​ស្នងការ និង​មន្ត្រីនគរបាល​ទាំងអស់ ក្នុងនាម​ជា​កងកម្លាំង​ត្រូវមាន​សមត្ថភាព វិន័យ គុណធម៌ សីលធម៌ និង​យកចិត្តទុកដាក់​បំប៉ន បើក​វគ្គ​បណ្តុះបណ្តាល និង​ការរៀនសូត្រ​ជំនាញ​ជាពិសេស​ស្ថិតក្នុង​ដំណាក់កាល​នៃ​ជំងឺឆ្លង​កូ​វីដ​នេះ ត្រូវ​ចេះ​រៀន​រស់នៅ​តាមរបៀប​ថ្មី ទាំង​ការបំពេញ​ការងារ ព្រមទាំង​ការប្រកប​អាជីវកម្ម​។​

​ទី​៥-​ត្រូវ​ពង្រឹង​សាមគ្គីភាព និង​លើក​ទង់​សាមគ្គី​ផ្ទៃក្នុង ព្រមទាំង​សហការ​ការហ្វឹកហាត់ ក្រោម​ដំបូល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ពិសេស​ត្រូវ​រួបរួមគ្នា​ដើម្បី​ទទួលបាន​ភាពជោគជ័យ ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ស្នើ​ឲ្យ​ស្នង​ការដែល​ទទួល​ភារកិច្ច​ថ្មី ត្រូវ​ចាត់​កម្លាំង នគរបាល​ពី​ខេត្ត​-​ស្រុក ដើម្បី​ទៅ​បំពេញភារកិច្ច​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​ដែល​កំពុង​ខ្វះខាត​កម្លាំង​តាមរយៈ​ការស្ម័គ្រចិត្ត រឺ​តាម​ការចាត់​ឲ្យ​បំពេញបេសកកម្ម​មានរ​យៈ​ពេល និង​ត្រូវធ្វើ​ការហ្វឹកហាត់​បំប៉ន​ដើម្បី​ពង្រឹងគុណភាព​។​

​ទន្ទឹមនឹងនោះ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ត្រូវ​ចាត់​កម្លាំង​យាមកាម​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ធានា​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ជាតិ​- អន្តរជាតិ នៅតាម​គោលដៅ​ទី​វត្ត​អារាម តាមផ្លូវ​ជាតិ តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា និង​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​នគរបាល​ខេត្តសៀមរាប ត្រូវបានតែងតាំង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×