Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ព្រមាន កូរ៉េខាងត្បូង និង​អា​មេ​រិច​ថា ការបន្ត​ធ្វើ​សមយុទ្ធ​រួម​គ្នា​នឹង​រុញច្រាន​តំបន់​ ​ឲ្យទៅ​រក​ស្ថានភាព​ប្រឈម​ដូចដើម​

spot_img

​កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ព្រមាន​ថា ការចាប់ផ្តើម​បន្តធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​​កូរ៉េខាងត្បូង និង​អា​មេ​រិច នឹង​រុញ​ឧបទ្វីប​កូរ៉េ​ឲ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ប្រឈម​ដាក់​គ្នា​វិញ​។ នេះ​បើ​​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង KCNA បាន​ចេញផ្សាយ​ថា “​ប្រសិន​បើ​អា​មេ​រិច និង​កូរ៉េខាងត្បូង បន្ត​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រ​ង​ធំ​ទៀត ស្ថានភាព​នៅ​ឧបទ្វីប កូរ៉េ​នឹង​ត្រូវ​ឡប់​ទៅរក​ស្ថានភាព មហន្តរាយ​វិញ ហើយ​អ្នក​បង្ករឿង​ត្រូវតែ​ទទួលខុសត្រូវ​ទាំងអស់​”​។​

​កូរ៉េ​ខាងជើង​ក៏​បាន​ចោទ​អា​មេ​រិច​ផងដែរ​ថា ជា​អ្នក​រុកគួន​រំខាន​ដល់​សន្តិភាព​នៅ​ឧបទ្វី​ប​កូរ៉េ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កូរ៉េខាងត្បូង និង​សម្ព័ន្ធមិត្ត​របស់ខ្លួន អា​មេ​រិច​មាន​គំរោង​ធ្វើ​សមយុទ្ធ​យោធា​​រួម​ប្រចាំឆ្នាំ​របស់​ពួក​គេ​វិញ នៅក្នុង​ខែ​មេសា​ខាង​មុខ ក្រោយ​ពេល​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ចប់​សព្វគ្រប់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​៕ សុភ័ក្ត្រ

spot_img
×