Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំនេះ តម្លៃ​ដីចម្ការ​ស្វាយកែវ​រមៀត មាន​ហាងឆេង​ខ្ពស់ បន្ទាប់ពី​មាន​ឧកញ៉ា និង​ជនជាតិ​ចិន ចុះ​ដើរ​ទិញ​

spot_img

ស្ទឹងត្រែង ៖ ឈ្មួញ​បាន​បំផុស​ឱ្យ​អ្នកដើរ​ទិញ​ចម្ការ​ស្វាយកែវ​រមៀត ជាច្រើន​រយ​ហិកតា នៅក្នុង​ខេត្តស្ទឹងត្រែង​។​
ក្រុម​ឈ្មួញ​បាន​និយាយថា មាន​គេ​បង្កើត​រោងចក្រ​នៅក្នុង​ស្រុក​ខ្មែរ ហើយ​ថែមទាំង​មាន​ឧកញ៉ា និង​ជនជាតិ​ចិន ដែលជា​ថៅកែ​តម្រូវ​ឲ្យ​រក​ទិញ​ចម្ការ​ស្វាយកែវ​រមៀត​រាប់រយ​ហិកតា នៅក្នុង​ខេត្ត​មួយ​នេះ​។​
កសិករ​ភ្ញាក់ផ្អើល​ក្រោយពី​មាន​អ្នក​សួររក​ទិញ​ចម្ការ​ស្វាយកែវ​រមៀត​។​

​អ្នកមាន​ដាំ​ស្វាយកែវ​រមៀត នៅក្នុង​ចម្ការ​ភាគច្រើន គឺជា​អ្នកមាន​លុយ​ហើយ​បាន​ដាំ​តិចតួច​តែប៉ុណ្ណោះ ពោលគឺ​ជាង ៥០​ហិកតា ២០​ហិច​តា ១០​ហិច​តា​នៅ​កន្លែង​ផ្សេងៗ​គ្នា​។​
ក្រោយពី​ឈ្មួញ​បំផុស​រក​ទិញ​ដីចម្ការ​ស្វាយកែវ​រមៀត ដែលមាន​អាយុ​ចាប់​ប្រមូល​ផល​បាន​នោះមក​ធ្វើ​ឲ្យ​អ្នកមាន​ដីចម្ការ​ស្វាយ​បានចិត្ត​ធ្លាប់តែ​ចង់​លក់​ក្នុង​តម្លៃថោក តែ​ឥឡូវនេះ​ទីផ្សារ​ឡើង​តាម​មាត់​ហួស​ពី​ការគិត​ទៅទៀត​។​

​កសិករ​មាន​ដើមកំណើត​មកពី​ខេត្តកំពង់ចាម ដែលមាន​ជីវភាព​មធ្យម​ម្នាក់ មាន​ដីចម្ការ​ស្វាយកែវ​រមៀត​ប្រមាណ​ជា ៨០​ហិកតា និង​ដី​មិនទាន់មាន​ស្វាយ​ធំធាត់​នឹង​អាច​ប្រមូល​ផល​បាន ១០០​ហិកតា សរុប​១៨០​ហិកតា នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ដំឡើងថ្លៃ​លក់​ក្នុងតម្លៃ ២​លាន​ដុល្លារ​ឯណោះ​។ បើក​គិត​ត្រួសៗ​ក្នុង​មួយ​ហិកតា​ជាង ១១.០០០ ដុល្លារ​។​
ក្រោយពី​តម្លៃ​ដីចំការ​ស្វាយកែវ​រមៀត​ឡើងថ្លៃ​បែបនេះ មាន​អ្នកខ្លះ​សើច និង​ខ្លះទៀត​រិះគន់ ទៅលើ​ម្ចាស់​ចម្ការ​ដែល​បាន​ដាក់លក់​ក្នុងតម្លៃ​ខ្ពស់​មិនអាច​ទទួលយកបាន​។​
កសិករ​រូបនោះ កំពុងតែ​ខំ​ដាំ​បន្ថែម​កូន​ស្វាយកែវ​រមៀត​ហើយ និង​មិន​ចង់​លក់​ក្រោយពី​មាន​អ្នក​ទៅ​សួរ​ទិញ ជា​រៀងរាល់ថ្ងៃ​រួមទាំង​មាន​ជនជាតិ​ចិន​ផង​នោះ​។​
លោក​លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ពន្យល់ថា កាលពី​អំឡុង​ខែ​មុន​មាន​ភាគី​ក្រុមហ៊ុន​ចិន​បាន​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដោយ​ជជែក​អំពី​ការប្រមូលទិញ​ផ្លែស្វាយ​កែវ​រមៀត នៅក្នុង​ខេត្តស្ទឹងត្រែង​ទៅកាន់​ប្រទេស​ចិន​។​
លោក​ថា មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង មិនទាន់​កំណត់​របាយការណ៍​ជាក់លាក់​ណាមួយ អំពី​ចំនួន​អ្នកមាន​ដីចម្ការ​ស្វាយកែវ​រមៀត​នៅឡើយ​ទេ ហើយ​ខាង​ភាគី​ក្រុមហ៊ុន​ចិន​មួយ​នោះ ក៏​មិនទាន់​សម្រេច​ថា​នឹង​ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត ពី​ប្រជាកសិករ​ក្នុងតម្លៃ​ណាមួយ​នៅឡើយ​ដែរ​៕ ដោយ​៖​សុខុម​


spot_img
×