Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​នៃ ប៉េ​ណា​៖ ប្រាប់​គណៈប្រតិភូ​ឡាវ ពី​ការងារ​គណបក្ស​ដែល​សម្រេចបាន​ដោយ​ជោគជ័យ​

spot_img

ភ្នំពេញ ​៖​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ឡាវ លោក​នៃ ប៉េ​ណា បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី នៃ​គណៈប្រតិភូ​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ ដែល​បាន​ស្នើសុំ​ឲ្យមាន​ការផ្លាស់ប្តូ​រ​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​ឡាវ និង​ជា​ពិសេស​លើ​ការងារ​គណបក្ស​ដែល​សម្រេចបាន​ដោយ​ជោគជ័យ​នា​ពេលកន្លងមក​។​

​លោក​នៃ ប៉េ​ណា សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជា​ជាន​កម្ពុជា សមាជិក​គណៈ​ប្រចាំការ​គណៈកម្មាធិកា​រ​កណ្តាល និង ជា​ប្រធាន​គណៈកម្មាធិការ​គណៈ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ស៊ី​ណាយ​មៀង ឡា​វ៉ាន់ អនុប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​និង​ប្រឆាំង​អំពើពុករលួយ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) ។​

​ក្នុងឱកាស​នោះ​ដែរ​លោក ស៊ី​ណាយ​មៀង ឡា​វ៉ាន់ បាន​មានប្រសាសន៍ថា ៖ ឆ្លង​តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច និង​ក្នុង​ពេល​ស្នាក់អាស្រ័យ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​នេះ លោក​និង​គណៈប្រតិភូ បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​សភាពការណ៍​រីកចម្រើន​លើ​គ្រប់​វិស័យ នូវ​សមិទ្ធផល​នានា ដែល​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខិតខំ​សម្រេច​បាន នៅក្នុង​រយៈពេល​មក និង​ក៏​ដូចជា ក្នុងពេល​បច្ចុប្បន្ន​នេះដែរ​។​

​លោក​ប្រធាន​គណៈប្រតិភូ​ឡាវ បាន​បន្តថា​៖ រដ្ឋាភិបាល និង​គណបក្ស នៃ​ប្រទេស​យើង​ទាំង​ពីរ ពិតជា​ធ្លាប់​បាន​ឆ្លងកាត់ នូវ​ឧបសគ្គ​លំបាកលំបិន​ដូចគ្នា ហើយក៏​ជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា ដែល​ប្រជាជន​មាន​ប្រពៃណី​ប្រហាក់ប្រហែលគ្នា តាំងពី​យូរលង់​ណាស់​មកហើយ ។ លោក​ក៏​បាន​កើត​សរសើរ​ផងដែរ​ចំពោះ​ទីក្រុង​ភ្នំពេញ ដែល​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ក្នុង​ការគ្រប់គ្រង​ភ្ញៀវទេសចរ បាន​យ៉ាង​ល្អប្រសើរ​។ ដូចគ្នានេះដែរ លោក​បាន​បញ្ជាក់ថា​ក្នុង​ពេល​ទៅ​ទស្សនា​កម្សាន្ត​នា​ខេត្តសៀមរាប បាន​ពិនិត្យឃើញ​ថា មាន​ភ្ញៀវទេសចរ​បរទេស​យ៉ាងច្រើន​បាន​មក​ទស្សនា​ទីក្រុង​អង្គរ​។​

​ជា​កិច្ច​សា្វគ​មន៍​លោក​នៃ ប៉េ​ណា បាន​ជម្រាប​ជូន​ភាគី​ឡាវ​ថា​៖ នេះ​ជា​មោទនភាព​ណាស់​ចំពោះ ដែល​កម្ពុជា ឈាន​ទៅ​សម្រេចបាន​ជោគជ័យ នូវ​គោលដៅ​ចុងក្រោយ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការអភិវឌ្ឍ បាន​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​៧% ។ ទាក់ទង​ទៅនឹង​ការងារ​រចនាសម្ព័ន្ធ គណបក្ស​វិញ លោក​នៃ ប៉េ​ណា ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា​៖ ចំពោះ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​កម្ពុជា បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​និង​កំពុង​អនុវត្ត​ច្បាប់​យ៉ាង​សកម្ម លើ​ការងារ​អនុវត្ត​ច្បាប់ ដូចជា ការសំអាត​ប្រាក់ និង​អំពើ​ស៊ីសំណូក​នានា ដែលជា កក្តា​នាំឲ្យ​មាន​ការរាំងស្ទះ ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​ប្រទេស ហើយ​កន្លងមក​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អនុវត្តន៍​បាន​យ៉ាង​ខ្ជាប់ខ្ជួន​លើ​ការងារ​នេះ ប្រសិនបើ​មាន​ការ​កំហុសឆ្គង សូម្បី​តែ​បុគ្គល​ណាក៏ដោយ ឬ​ជា​សមាជិក​គណបក្ស​ក៏ដោយ នឹង​ត្រូវ​បាន​ដាក់ទោស​ទណ្ឌ​ដូចគ្នា នឹង​ប្រជាពលរដ្ឋ​ដែល​មាន​កំហុស​ដែរ​។

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នោះ​លោកស្រី ម៉ែន សុធា​រី ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ក្នុងជំនួប​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា​ធំៗ​ចំនួន​ពីរ​គឺ​ភាគី​ឡាវ ចង់​ថា ការគ្រប់គ្រង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នោះ​តែ​គណបក្ស​បាន​ធ្វើ​របៀប​យ៉ាងម៉េច និង​ចំណុច​មួយទៀត​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រព្រឹត្ត​ខុសឆ្គង​នោះ តើ​គណបក្ស​ធ្វើ​ដូច​របៀប​ម៉េច​”​។ បើ​តាម​លោក​ស្រី លើកឡើងថា លោក​នៃ ប៉េ​ណា បាន​រាយការណ៍​ជូន​មិត្ត​ឡាវ ៖ “​ពី​ស្ថានភាព​ទូទៅ​ប្រទេស​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ ជា​ពិសេស​ការងារ​ត្រួតពិនិត្យ​ទៅលើ​ការអនុវត្ត​គោលនយោបាយ សារាចរ​និង​សេចក្តីសម្រេច​របស់​គ​ណ​បក្ស​ទៅលើ​មន្ត្រី និង​ការប្រព្រឹត្ត​ខុសឆ្គង​របស់​មន្ត្រី​សមាជិក​បក្ស និង​ការដាក់ពិន័យ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​នា​ពេល​កន្លងមក​តាម​លក្ខន្តិកៈ​ចំនួន​បី គឺ​ស្តីបន្ទោស ដក​តួនាទី និង​បណ្តេញ​ពី​បក្ស​”៕​ ដោយ​៖​កូឡាប​

spot_img
×