Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​២​នាក់ ទើប​ធ្វើដំណើរ​ពី​ប្រទេស​ចិន មកដល់​កម្ពុជា ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​រត់​ចេញពី​សណ្ឋាគា​រ​មួយ នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សូម​ប្រកាស​តាមរយៈ​បណ្តាញ​ព័ត៌មាន និង​សាធារណជន​ឲ្យ​បាន​ជ្រាបថា មាន​ជនជាតិ​ចិន​២​នាក់ រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រាកដ​មែន​។​

លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​ជាច្រើន ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា មាន​ករណី​ជនជាតិ​ចិន ២​នាក់​បាន​រត់ចេញ​ពីស​ណ្ឋា​គារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ពិតប្រាកដ​មែន​។

​លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​បន្ថែមថា ពួកគាត់​ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន មកដល់​កម្ពុជា នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់​នៃ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ។ ហេតុការណ៍​បានកើត​ឡើង ក្រោយពី​បាន​ចូល​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​លទ្ធផល​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ពួកគាត់ ក៏មាន​ទំនាស់​គ្នីគ្នា​គាត់ បន្ទាប់មក ក៏​រត់​ចេញពី​សណ្ឋាគារ​នោះ​តែម្តង​នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​។

​បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន និង​កំពុងតែ​ស្រាវជ្រាវ​រក​បុគ្គល​ទាំងពីរ​នាក់​ខាងលើនេះ ហើយ​លទ្ធផល​តេស្ត​របស់​ពួកគាត់​ទាំងពីរ​នាក់ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​តម្រូវ​ឲ្យ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្តទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×