Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​៖ កម្ពុជា​ស្វាគមន៍​គម្រោង​ឌីជីថល​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​សម្រេចបាន​គោលដៅ​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​នាពេលខាងមុខ​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​អធិបតី បើក​វេទិការ​ពាណិជ្ជក​ម្ម​អេឡិចត្រូនិក​ពិភពលោក ដែល​សហការ​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​រ៉ូយ៉ាល់​គ្រុប (Royal Group)​។ វេទិការ​នេះ​មានការ​ចូលរួម​ដោយ​ក្រុមការងារ​ជំនាញ​របស់​រ៉ូយ៉ាល់​គ្រុប និង​មន្ត្រី​ពាក់ព័ន្ធ​។​

​នៅក្នុង​វេទិការ​នេះ ក្រុមការងារ​ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​មួយ​ក្នុង​សម្ព័ន្ធ​រ៉ូយ៉ាល់​គ្រុប បានធ្វើ​បទ​បង្ហាញ​ស្តីពី គម្រោង​តំបន់​ពាណិជ្ជកម្ម​សេរី​ឌីជីថល (Digital Free Trade Zone – DFTZ) ដែលជា​គម្រោង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​មួយ អាចជួយ​គ្រប់គ្រង ផ្ទុក​ទុក និង​វិភាគ​ទិន្នន័យ​ដែល​គ្មាន​ក្រដាស​ស្នាម​ប្រកបដោយ​សុក្រឹតភាព​ខ្ពស់ ភាពប្រាកដប្រជា និង​ការចំណាយ​តិច សម្រាប់​សកម្មភាព​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ លើសពីនេះ គម្រោង​នេះ​ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ឈានទៅ​សម្រេចបាន​គោលដៅ​ប្រែក្លាយ​សេដ្ឋកិច្ចកម្ពុជា ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នៅ​ឆ្នាំ​២០២៣​។

​ជាការ​ឆ្លើយតប ឯកឧត្តម សុខ សុភ័ក្ត្រ បានបង្ហាញ​ការស្វាគមន៍​ចំពោះ​គម្រោង​ដ៏​មាន​សារប្រយោជន៍​នេះ តែ​តម្រូវឱ្យមាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុនសិន​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​រំលេច​ពី​ដំណើរការ​របស់​កម្ពុជា ក្នុងការ​ឈានទៅ​សម្រេចបាន​សេដ្ឋកិច្ច​បែប​ឌីជីថល តាមរយៈ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដោយ​គ្មាន​ក្រដាស​ស្នាម ឆ្លងកាត់​ព្រំដែន​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក កាល​ឆ្នាំ​២០១៧ ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អាស៊ាន កាលពី​ឆ្នាំ​២០១៩ ព្រមទាំង​ការដាក់ឱ្យ​ដំណើរការ​គម្រោង​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា អនុលោម​តាម​ផែនការ​បញ្ជរ​តែមួយ​អាស៊ាន ល​និង​ល​។

​លើសពីនេះ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​កំណែទម្រង់​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​មួយចំនួន ពិសេស​ការដាក់ឱ្យ​ដំណើរការ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ការធ្វើ​ស្វ័យប្រវត្តិកម្ម​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​ការបង្កើត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ល​និង​ល​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ក្រុមហ៊ុន EZECOM សម្រាប់​ការធ្វើ​បទ​បង្ហាញ​នេះ ហើយ​ជំរុញអោយមាន​បទ​បង្ហាញ​បែបនេះ​ជូន​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សម្រាប់​ការយល់​ដឹងបាន​កាន់តែ​ទូលាយ​ពី​គម្រោង​នេះ​៕ ដោយ​៖​កូ​ឡាប​


spot_img
×