Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករ​ដាំ​បន្លែ នឹង​ទទួលផល​ចំណេញ និង​អត្ថប្រយោជន៍​ជាច្រើន ពី​គម្រោង​ទិន្នន័យ​ភូមិសាស្ត្រ Angkor Salad App​ក្នុង​ទូរស័ព្ទដៃ​

spot_img

​បាត់ដំបង ៖ លោក​ប៊ូ សុផល ប្រធាន​គម្រោង​ទិន្នន័យ​ភូមិសាស្ត្រ Angkor Salad App ក្នុង​ទូរស័ព្ទដៃ បាន​មានប្រសាសន៍ថា គម្រោង​បាន​សិក្សា​ពី​បន្លែ ដែល​ផ្ដោតទៅលើ​សក្ដានុពល និង​ការសិក្សា​ទៅលើ​ចំណេះដឹង របស់​កសិករ​មាន​៨​មុខ គឺមាន​ប៉េងប៉ោះ ស្ពៃជ្រក់ សណ្ដែក​គួរ ត្រសក់ ពោត​បារាំង​។​ល​។ ដែលមាន​សក្ដានុពល​ទៅលើ​ទីផ្សា​។ កសិករ​អាច​ចែកចាយ​បន្លែ​បាន​តម្លៃ​ខ្ពស់ជាង បន្លែ​ដទៃទៀត​។​

លោក​សំ ប៊ុន​ណាត ជា​ប្រធាន Angkor Salad បាន​មានប្រសាសន៍ថា គោលដៅ​របស់ Angkor Salad របស់​យើង​គឺ​ធ្វើយ៉ាងណា​ជួយ​ឲ្យ​កសិករ អាច​ផលិត​នូវ​បន្លែ​ដែល​អនុវត្តន៍​បែប​កសិកម្ម​ល្អ ហើយ​កសិករ​អាច​កាត់​បន្ថយ នូវ​ការប្រើប្រាស់​ជី ថ្នាំ​និង​ការប្រើប្រាស់​ទឹក​ទៅតាម​អ្វី ដែល​តម្រូវការ​ជាក់ស្ដែង​របស់​បន្លែ​ផងដែរ​។ បើ​យើង​ក្រឡេក​មើលទៅ​កសិករ​មួយចំនួន ដែល​គាត់​មិន​បានទទួល​ការអប់រំ​ច្បាស់លាស់ គឺ​គត់​ប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន គាត់​ប្រើប្រាស់​ទឹក​លើស​តម្រូវការ​លើ​ដំណាំ​។ អីចឹង​ការផលិត​បន្លែ​របស់គាត់ មានតម្លៃ​ថ្លៃ​។ ប៉ុន្តែ​បើ​ប្រជាកសិករ​ប្រើ​កម្មវិធី​ឬ Angkor Salad App​របស់​អង្គរ​ហ្គ្រី​ម អ៊ិន​វេស​មេន អេ​ន​ឌី​វេឡុ​ប​មែន លី​មី​ធិ​ត​វិញ ពេលនោះ​ថា គាត់​យល់ដឹង​ច្រើន​។​

ប្រជាកសិករ​២​រូប មកពី​ស្រុក​ថ្មគោល បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​យល់ដឹង​ច្រើន​ពី​កម្មវិធី​App​នេះ ក្នុង​ការដាំដុះ​បន្លែ​ក្នុង​សហគម​របស់​ពួកគាត់ វា​ចំណេញ​ទាំង​ប្រាក់ ចំណេញ​ទាំង​ពេលវេលា និង​តម្លៃ​បន្លែ​។​

លោក​ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​និង​ប្រមាញ់​ខេត្ត តំណាង​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ សូម​គាំទ្រ​នូវ​ការបើក​ដំណើរការ​ជា​ផ្លូវការ នូវ​គម្រោង​ទិន្ន័យ​ភូមិសាស្ត្រ សម្រាប់​កសិករ​និង​ទឹក​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ ដែលមាន​ឈ្មោះ​ជា​ភាសា​អង់ក្លេស​Angkor Salad App ជា​កម្មវិធី​ទូរស័ព្ទដៃ ដែលជា​បច្ចេកវិទ្យា​ថ្មី និង​ជា​ប្រភព​ចំណេះដឹង លើ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ​ដ៏​ទំនើប​មួយ​។ កម្មវិធី Angkor Salad App​មានការ​ផ្ដូ​ច​ផ្ដើម និង​រួមគ្នា​បង្កើតឡើង​ដោយ​គម្រោង Angkor Salad​ដែល​ទទួលបាន​ជំនួយ​ពី​Netheriands Space office តាមរយៈ​ក្រសួងការបរទេស នៃ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់​។ ដាំ​គួរ​អនុវត្ត​គម្រោង​នេះ រួមមាន បណ្ដា​អង្គការ ក្រុមហ៊ុន ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

  

spot_img
×