Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ជោក​បើករថយន្ត ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង ក្រឡាប់​ផ្ងារជើង​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ផ្លូវបំបែក​ជា​៤ ក៏​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​ក្រឡាប់​ផ្ងារជើង និង​រងរបួស ៣ នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង​៣០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុច​មុខ​សាលា​ទឹកល្អក់ តាម​បណ្តោយ​ផ្លូវ ២៥៣ កែង​នឹង​ផ្លូវ ២០២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ កំពត 2B 0808 រួម​ដំណើរ​គ្នា ៨ នាក់​ដែល​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​មធ្យម ស្របពេល​ដែល​មក​ជិត​ដល់​ត្រង់ចំណុច​កើតហេតុ​ផ្លូវបំបែក​ជា​៤ ស្រាប់តែ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក RAV 4 ពណ៌ ទឹកប្រាក់​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BC 3977 បើកបរ​ម្នាក់ឯង​ក្នុងស្ថានភាព​ស្រវឹងស្រា ក្នុងទិសដៅ​ពី​កើតមក​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត សាំ​យ៉ុង​ក្រឡាប់​ផ្ងារជើង និង​រងរបួស​ធ្ងន់​ស្រាល ៣ នាក់ ចំណែកឯ​រថយន្ត​បង្ក ក៏បាន​ឆ្លង​ចរន្ត​ឆេះ តែ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​យក​បំពង់​អគ្គិភ័យ​ពន្លត់​ទាន់ពេល ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់នឹង​សហការ​ជាមួយនឹង​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង និង​យក​រថយន្ត​២​គ្រឿង ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ជើងគោ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​



spot_img
×