Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​ម្នាក់​ដេកស្លាប់ នៅក្នុង​បន្ទប់ ដោយសារ​ជំងឺ​គាំងបេះដូង​(វីដេអូ)

spot_img

​ភ្នំពេញ​៖​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល ដោយសារ​ជំងឺ​គាំងបេះដូង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នករ​ស់​នៅជាប់​បន្ទប់​ជួល និង​ម្ចាស់ផ្ទះ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ដែល​កើតឡើង​នូវវេលា​ម៉ោង ៦ និង ៣០ នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​ពុធ​ទី ៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅ​ក្នុងភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ សៅ​សុភាព អាយុ​៥៧ ឆ្នាំ មុខរប​នៅផ្ទះ រសនៅក្នុង​ភូមិ​ព្នៅ ឃុំ​ញាតិ ស្រុក​គងពិសី ខេត្ត​កំម​ពង់​ស្ពឺ មានកូន ៦ នាក់ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ស្ត្រី​ជា​ប្រពន្ធ បាន​ឲ្យ​ដឹងថា គាត់​បាន​ចេញពី​បន្ទប់​ទៅ​ធ្វើការ​ប្រហែលជា​ម៉ោង ៦​ព្រឹក រីឯ​ជនរងគ្រោះ​គាត់ អត់​មាន​ធ្វើការ​ងា​ទេ គាត់​ស្នាក់​នៅក្នុង​បន្ទប់​ជា​រៀងរាល់ថ្ងៃ ហើយនឹង​ជួយ​ដាំបាយ និង​ធ្វើ​ម្ហូប​ឲ្យ​ខ្ញុំ​តែប៉ុណ្ណោះ លុះ​មកដល់​ល្ងាច​ឡើង ប្រពន្ធ​ចេញពី​ធ្វើការ​វិញ ហើយក៏​បាន​បើក​បន្ទប់​ចូលទៅ​ឃើញ​ជនរងគ្រោះ​ផ្កាប់មុខ ស្មានតែ​សម្ងំ​ដេក​ពេលដែល​គាត់​ទៅ​ស្ទាប​ទើបបាន​ដឹងថា ស្លាប់​រឹងខ្លួន​បាត់ទៅហើយ ដល់​ឃើញ​ហេតុការណ៍​ដូចនេះ គាត់​ក៏បាន​រត់​ចុះ​ពីលើ​បន្ទប់​ស្លន់ស្លោ​ទៅប្រាប់​ម្ចាស់ផ្ទះ រួច​ក៏​ប្រាប់​ទៅដល់​ខាង​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យ​ចុះមក​អន្ត​ជួយ​អន្តរាគមន៍​ជាបន្ទាន់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ឡើងទៅ​ពិនិត្យ ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យវិច័យ​មក​ពិនិត្យ ទៅលើ​ដងខ្លួន ។ លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា គាត់​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង​៕​ដោយ​៖ សា មេ​ត​

spot_img
×