Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យុវជនម្នាក់​ដែល​បង្ហោះ​វីដេអូ Tik Tok ថា​ប្រាសាទអង្គរវត្ត​មិនមែនជា​របស់​ខ្មែរ​ ត្រូវតុលាការ​សម្រេចចេញដីកា​ឃុំខ្លួនដាក់ពន្ធនាគារ

spot_img

​ត្បូងឃ្មុំ​៖ ចៅក្រម​ស៊ើប​សួរ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន យុវជន​ដែល​បាន​បង្ហោះ​វីដេអូ Tik Tok ថា​ប្រាសាទអង្គរវត្ត​មិនមែនជា​របស់​ខ្មែរ ដោយ​ចោទប្រកាន់​ពីបទ «​ញុះញុង​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​»​។​

​យុវជន​បង្ហោះ​វីដេអូ Tik Tok នេះ​មានឈ្មោះ ញ៉ែ​ល ធា​រី​ណា ហៅ រី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្រុក ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​តំបែរ បានធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​ដីកា​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​នេះ​បាន​បញ្ជាក់ថា «​បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ ញ៉ែ​ល ធា​រី​ណា ហៅ​រី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ដែល​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នីតិវិធី​នៃ​ច្បាប់​»​។​

​សូមជម្រាបថា តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​សាកសួរ​សាមីខ្លួន​បាន​ឆ្លើយថា មូលហេតុ​ដែល​យុវជន​នេះ ចេញ​វីដេអូ​ដូច្នេះ គឺ​ដោយសារ​ចង់ឃើញ​មតិ​ប្រតិកម្ម​របស់​កូន​ខ្មែរ អំពី​បញ្ហា​ទឹកដី និង​ចង់​ល្បី​តាម Tik Tok ដោយ​មិនមាន​ការរៀបចំ ឬ​បង្គាប់​ឲ្យ​និយាយ​ពី​អ្នកណា​ទេ គេ​ធ្វើ​ដោយ​ចិត្ត​ឯង​។​

​យុវជន​នេះ​អះអាងថា ចំណងជើង​នៃ​វីដេអូ​នោះគេ​បាន​ប្រើពាក្យ​ថា អង្គរវត្ត​មិនមែនជា​របស់​ខ្មែរ ប៉ុន្តែ​ជា​របស់​កម្ពុជា​។ ក្រោយ​មានមតិ​រិះគន់​ច្រើន រូបគេ​ក៏បាន​លុប​វីដេអូ​នោះ​ចេញ​វិញ ហើយ​បានចេញ​វីដេអូ​ថ្មី សុំទោស​ជា​សាធារណៈ អំពី​កំហុស​ដែល​គេ​បាន​និយាយ​។​

​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ជន​រូបនេះ ទទួលបាន​ការអប់រំ​តិចតួច ប៉ុន្តែ​ចេះ​លេង Tik Tok ស្ទាត់ជំនាញ​។​

​ក្រោយពី​បានធ្វើ​តេស្ត​ពិនិត្យ​ទឹកនោម ដោយ​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន និង​គ្រូពេទ្យ​ស្រុក បាន​ត្រួតពិនិត្យ​សុខភាព បាន​បញ្ជាក់ថា ជននេះ មិនមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ហើយ​ថែមទាំង​មាន​សុខភាព​ប្រក្រតី ទាំង​កាយសម្បទារ និង​ផ្លូវចិត្ត ប៉ុន្តែ​លក្ខណៈ​ធម្មជាតិ អាចជា​មនុស្ស​មាន​ចរិត​ស្រី​៕​ដោយ៖កូឡាប

spot_img
×