Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការ​បើក​តំបន់​ទេសចរណ៍​ភូ​កេ​ត​ឡើងវិញ​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាជន​ក្នុងស្រុក​

spot_img

​រដ្ឋាភិបាល​ជឿជាក់ថា​ផែនការ​ថ្មី នៃ​ការបើក​ឡើងវិញ​នូវ​ខេត្ត​ភូ​កេ​ត នឹងធ្វើ​ឲ្យ​ប្រជាជន​ក្នុងស្រុក​មានសង្ឃឹម ខណៈដែល​សមាគម​សណ្ឋាគារ​ក្នុងស្រុក​ចង់បាន​សុវត្ថិភាព ចំពោះ​ការវិលត្រឡប់​របស់​អ្នកដំណើរ​បរទេស​។​

​សេចក្តីព្រាង​ផែនការ​បើក​ឲ្យ​ជនបរទេស​មក​កម្សាន្ត​នៅ​ភូ​កេ​ត គឺជា​គម្រោង​សាកល្បង​មួយ​សម្រាប់​ខេត្ត​ភូ​កេ​ត វា​បានធ្វើឱ្យ​មានប្រតិកម្ម​ពី​សហគមន៍​មូលដ្ឋាន និង​បាន​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា ស្នើសុំ​ការសើរើ​ឡើងវិញ​លើ​ផែនការ​នេះ​កាលពី​សប្តាហ៍​មុន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រតិបត្តិ​ករ ក្នុងស្រុក​ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​វា​ក៏ត្រូវ​ការ​កិច្ចសហប្រតិបត្តិការ​ពី​សហគមន៍​ផងដែរ​។​

​លោក Anutin ដែលជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​សាធារណៈ បាន​ប្រាប់​ប្រជាជន​ថា ក្រសួង​មានការ​រៀបចំ​យ៉ាងរឹងមាំ រួមមាន​មន្ទីរពេទ្យ​ថ្នាំ​សម្ភារៈ និង​បុគ្គលិក​ដើម្បី​មើលថែរក្សា​ភ្ញៀវ ដែល​ចូលមក​ជាពិសេស​ប្រសិនបើ​មិនមាន​ការឆ្លង​ណាមួយ មិន​ដូច​នៅ​ដំណាក់កាល​ដំបូង​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​កីឡា លោក Phiphat Ratchakitprakarn បាន​មានប្រសាសន៍ថា មន្ត្រី​មកពី​ក្រសួង​របស់លោក​បានធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​នេះ កាលពី​ចុង​សប្តាហ៍​មុន​ហើយ​បាន​ជួបពិភាក្សា​ជាមួយ​ប្រជាជន និង​អាជីវកម្ម​ក្នុង​តំបន់​។ ភាគច្រើន​ពួកគេ​យល់ស្រប​នឹង​ច្បាប់​ដែល​អ្នកទេសចរ ត្រូវ​ស្នាក់នៅ​ដាច់ពីគ្នា​រយៈពេល ១៤ ថ្ងៃ ពោលគឺ​ដូចគ្នា​នឹង​អ្នកទេសចរ​ថៃ​ដែរ​។​
​បន្ទាប់ពី​ការដាក់ឱ្យ​ដាច់ដោយឡែក​អ្នកទេសចរ ត្រូវ​ស្នាក់នៅ​ភូ​កេ​ត​យ៉ាងហោចណាស់​ប្រាំពីរ​ថ្ងៃ មុនពេល​បន្តដំណើរ​ក​ម្សា​ន្ត​នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេស​។​

​លោក Phiphat បានទទួល​ស្គាល់​ការយល់ច្រឡំ​មួយចំនួន​អំពី​វិធានការ​សុវត្ថិ​ភាពមិនច្បាស់លាស់ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែលនាំឱ្យ​មានការ​រិះគន់​ពី​ផែន​ការបើក​ដំណើរការ​ឡើងវិញ​។
​លោក​បាន​និយាយថា ប្រជាជន​នៅ​ភូ​កេ​ត​ចង់​ផ្តោតលើ​ជនបរទេស ដែលមាន​គ្រួសារ ឬ​ធ្វើការ​នៅក្នុង​ខេត្ត​ដែលជា​ក្រុម​ដំបូង​នៃ​ការមកដល់​។ លោក Phiphat បាន​មានប្រសាសន៍ថា​“ យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​នាំ​ភ្ញៀវទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​នេះ​នៅមុន​ដំណាច់​ឆ្នាំនេះ​”៕
ដោយ​៖CEN​

spot_img
×