Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា សិក្សា​ពី​កិច្ចសហការ​លើ​ការផ្សព្វផ្សាយ​ពូជស្រូវ និង​ជំរុញ​ការនាំចេញ​

spot_img

​ភ្នំពេញ​៖ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ និង ឧកញ៉ា វង្ស ប៊ុនហេង អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ នឹង​មន្ត្រី​លេខាធិការដ្ឋាន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) ដែល​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី លោក​បណ្ឌិត អ៊ុក ម៉ា​កា​រា នាយក CARDI និង​សហការី​។

​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឹ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​សកម្មភាព​ការងារ​សំខាន់​របស់ CARDI ក្នុងការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ពូជស្រូវ នាពេល​កន្លងមក ដើម្បី​អាចឈាន​ទៅរក​ការពិភាក្សា​ពី​លទ្ធភាព នៃ​កិច្ចសហការ​រវាង​ភាគី​ទាំងបី រួមមាន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា CAVAC និង CARDI ក្នុងទិសដៅ​លើកកម្ពស់​ពូជស្រូវ​ដែលមាន​គុណភាព និង​ទីផ្សារ សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា ក៏ដូចជា​ដើម្បី​ជំរុញ​ការនាំចេញ​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​នេះ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី លោក​បណ្ឌិត អ៊ុក ម៉ា​កា​រា នាយក CARDI និង​សហការី​។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​សម្របសម្រួល និង​បានការ​ចូលរួម​ពី តំណាង​មកពី​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ដែលមាន​លោក Edo Lin ប្រធាន​គម្រោង​កិន​កែច្នៃ និង​នាំចេញ ជាមួយនឹង​អ្នក​សហ​រី ជា ពន្លឺ ព្រមទាំង​សហការី​ផងដែរ​។
​ជា​លទ្ធផល​បន្ទាប់ពី​ទស្សនកិច្ច និង​កិច្ចប្រជុំ​ពិភាក្សា​នេះ ចំណុច​សំខាន់ៗ​មួយចំនួន​បាន​ឯកភាព រួមមាន ១. ការគ្រោង​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU)​លើ​ការងារ​អភិវឌ្ឍន៍​ថ្មីៗ និង​ការរៀបចំ​បង្កើត​ម៉ាក​សមូហភាព (collective marks) របស់​ពូជស្រូវ​ដែល​ទើប​បញ្ចេញ​ថ្មី (SKO 01), ២. ការផ្សព្វផ្សាយ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ទៅលើ​ពូជស្រូវ​ដំណើប​ស្បៃ​មង្គល​របស់ CARDI ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ប្រទេស​ចិន និង​ការប្រើប្រាស់​ក្នុងស្រុក និង សិក្សា​ពី​ពូជស្រូវ​របស់​កម្ពុជា​ប្រភេទ​អង្ក​របាយ​ទន់ ដើម្បី​បំរើ​ទីផ្សារ​នាំចេញ​ជាពិសេស​ប្រទេស​ចិន​។​
​បន្ទាប់ពី​ការធ្វើ​ទស្សនកិច្ច​សិក្សា ស្វែងយល់​ផ្ទាល់​នៅ​វិទ្យាស្ថាន ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​ម្ពុ​ជា CARDI ឧកញ៉ា ប្រធាន​សហព័ន្ធ និង អ្នក​ចូលរួមបាន​វាយតម្លៃ និង​កោតសរសើរ​ខ្ពស់​លើ​ស្នាដៃ ការដឹកនាំ​ដែល​បានសម្រេច និង​កំពុង​អនុវត្តន៍ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រីករាយ និង​មាន​សេចក្តី​សោម​ន្ស​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ដែល​អនុញ្ញាត និង​ផ្តល់​កិច្ច​សហប្រតិបត្តិ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើ​ការសិក្សារ ក្នុងការ​អភិវឌ្ឍន៍​ពូជស្រូវ​នៅពេល​ខាង​មុខជា​បន្តរ​ទៀត​៕
​ដោយ​៖CEN​

spot_img
×