Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​វិភាគទាន​ជិត​១៦​លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​វិភាគទាន​សរុប​ចំនួន ១៥,៩៤៩,៤៧៤​ដុល្លារ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​ចុះផ្សាយ​នៅថ្ងៃនេះ​។​

​ក្នុងនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ចំនួន​នេះ ដោ​យា​សារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ថវិកា​វិភាគទាន​នៅ​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ ថមថយ​បន្តិច បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។​
​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើង​ក្នុងជំនួប​សម្តែង​ការស្វាគមន៍​ចំពោះ​លោក Markus Buerli នាឱកាស​ដែល​លោក​ទើបត្រូវ​បានតែងតាំង​ជា​ប្រធាន​ទីភ្នាក់ងារ​សម្រាប់​កិច្ចអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ស្វី​ស​ប្រចាំ​កម្ពុជា​។

​លោក Markus Buerli បាន​ទទួលស្គាល់ថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ចូលរួមចំណែក​ផ្តល់​ហិរញ្ញប្បទាន ដើម្បី​រក្សា​ចីរភាព​នៃ​កិច្ចដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា​។​

​គួរ​បញ្ជាក់ថា បើតាម​លោក Markus Buerli ក្រៅពី​ការបន្ត​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ រដ្ឋាភិបាល​ស្វី​ស បានអនុម័ត​ថវិកា​បន្ថែមទៀត​ចំនួន​២.៥ លាន​ដុល្លារ​ដល់​កម្ពុជា ដោយ​ផ្តោតលើ​ការអនុវត្ត​កម្មវិធី​ដូចជា ការបណ្តុះបណ្តាល​ជំនាញ​សម្រាប់​រយៈពេល​ខ្លី​, ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការដាំដុះ​តាម​ផ្ទះ​ជាដើម​៕
​ដោយ​៖CEN​

spot_img
×