Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មវិធី​ដ៏​ពេញនិយម​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ចំនួន​៣០៦ ត្រូវបាន​រកឃើញថា​មាន​បញ្ហា​

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បាន​រកឃើញ​ភាព​ចន្លោះប្រហោង​នៅក្នុង​ការសរសេរ​កូដ (Crypto Bugs) សម្រាប់​កម្មវិធី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ចំនួន​៣០៦ ដោយ​ប្រើប្រាស់​កម្មវិធី​ដែល​គេ​បង្កើតឡើង​ហៅថា CRYLOGGER​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​។​

Crypto Bugs គឺជា​ភាព​ចន្លោះប្រហោង​នៅពេលដែល​អ្នក​អភិវឌ្ឍន៍​កម្មវិធី មិនបាន​ប្រព្រឹត្ត​ទៅតាម​លក្ខខណ្ឌ នៅក្នុង​ការសរសេរ​កូដ​ដូចជា ប្រើប្រាស់​លេខ​សម្ងាត់ ដែល​ងាយ​នឹង​ស្មានដឹង និង​មិន​ប្រើប្រាស់​ប្រព័ន្ធ HTTPS ជាដើម ដែល​បញ្ហា​ទាំងនេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ និង​ឧបករណ៍​របស់​ពួកគេ​រង​ការវាយប្រហារ​ពី​ជនអនាមិក​។​
​កាលពី​ខែតុលា​ឆ្នាំ​២០១៩ ក្រុម​អ្នកស្រាវជ្រាវ​បាន​សាកល្បង​ប្រើ​កម្មវិធី​របស់​ពួកគេ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​កម្មវិធី Android ដែល​ពេញនិយម​បំផុត​ចំនួន ១៧៨០ ហើយ​ក្នុង​នោះគេ​បាន​រកឃើញ​កម្មវិធី​ចំនួន​៣០៦ ដែល​មិនបាន​ប្រព្រឹត្ត​ទៅតាម​លក្ខខណ្ឌ​នៅក្នុង​ការសរសេរ​កូដ ដើម្បី​ការពារ​សុវត្ថិភាព​របស់​កម្មវិធី​ពី​ការវាយប្រហារ​ផ្សេងៗ​។​
​ផ្ទុយទៅវិញ​អ្វីដែល​ធ្វើឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​គឺ នៅពេលដែល​ពួកគេ​ទាក់ទង​ទៅ​ក្រុម​អ្នកបង្កើត​កម្មវិធី​ទាំងនោះ មានតែ ១៨​នាក់​ប៉ុណ្ណោះ ដែល​បាន​ទាក់ទង​ត្រឡប់មក​ពួកគេ​វិញ បន្ទាប់ពី​ទទួលបាន​អ៊ីមែល​លើកដំបូង ចុងក្រោយ​មានតែ ៨​នាក់​ទេ ដែល​នៅ​បន្ត​ផ្ដល់យោបល់​ដែលមាន​សារប្រយោជន៍​ជាមួយនឹង​ការស្រាវជ្រាវ​។ គួរបញ្ជាក់​ផងដែរ​ថា ក្រុម​អ្នកស្រាវជ្រាវ​ពុំបាន​ធ្វើការ​ផ្សព្វផ្សាយ​ឈ្មោះ​របស់​កម្មវិធី​ដែលមាន​បញ្ហា​ទាំងនេះ​ទេ ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​ណាមួយ​នោះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×