Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៥​ប្រភេទ ចំនួន​១២​គ្រាប់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​ស៊ីម៉ាក់ ចុះ​ប្រមូល​យកមក​រក្ស​ទុក​

spot_img

​តាកែវ ៖ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស៊ីម៉ាក់ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៃ​អធិការដ្ឋាន ក្រុង​ដូន​កែវ ស្រុក​ព្រៃកប្បាស ស្រុក​បាទី និង​ស្រុក​ត្រាំកក់ បាន​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មាន​ចំនួន​១២​គ្រាប់ ដូចខាងក្រោម​៖
– ប្រភេទ​១០៥​មិល្លីម៉ែត្រ ចំនួន​០២​គ្រាប់​
– ប្រភេទ​៦០​មិល្លីម៉ែត្រ ចំនួន​០១​គ្រាប់​
– ប្រភេទ​B៤០ ចំនួន​២​គ្រាប់​
– ប្រភេទ​គ្រាប់បែកដៃ ចំនួន​៦​គ្រាប់​
– ប្រភេទ​M79 ចំនួន​១​គ្រាប់​
​គ្រាប់​ទាំងអស់​ខាងលើ កម្លាំង​ជំនាញ​បានប្រគល់​ឲ្យ​អង្គភាព​ស៊ីម៉ាក់​រួចហើយ​ដែរ​៕ ដោយ​៖​តាកែវ​

spot_img
×