Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សត្វ​គោ​ចំនួន​១០៧​ក្បាល របស់​ប្រជាពលរដ្ឋ នៅ​សង្កាត់​បារាយណ៍ ត្រូវបាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម និង​សារ​ទឹក ពី​មន្ត្រី​ជំនាញ​

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ សត្វ​គោក្របី​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម និង​សារ​ទឹក ដល់​សត្វ​គោ​ចំនួន ១០៧​ក្បាល ដោយនៅ​ក្នុងការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ជំរុញ​ដល់​ការិយាល័យ​ជំនាញ​ពេទ្យសត្វ​ខេត្ត បន្ត​ចុះ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​សត្វពាហនៈ របស់​ប្រជាពលរដ្ឋ​បន្តទៀត នៅតាម​ស្រុក​ផ្សេង ដែល​អាច​និង​ងាយ​កើត​ជំងឺ​ទាំងនេះ លើ​សត្វ​ចិញ្ចឹម​គោ ក្របី​របស់​ពួកគាត់ ជៀសវាង​ទុក​បណ្តោយ​រហូតដល់​សត្វ​ងាប់ ដែលនាំឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ក្រុមគ្រួសារ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់​យល់ច្បាស់​ពី​បញ្ហា​ចាក់​ថ្នាំ​បង្ការ​នេះ​ទេ ដោយ​គិតថា​សត្វ​របស់គាត់​មិនទាន់​ឈឺ​ផង ហេតុអ្វី​ត្រូវ​ចាក់​ថ្នាំ​នេះ ហើយ​នេះ​ក៏​អាចជា​កត្តា​ដ៏​ចម្បង ដែល​បណ្តាល​សត្វ​ចិញ្ចឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ កើតជា​ជំងឺ​អុតក្តាម និង​ជំងឺសារ​ទឹក​ផងដែរ ពិសេស​អាច​ឆ្លង​រាលដាល​ផងដែរ ដូច្នោះ​សូម​បងប្អូន​ត្រូវយក​សត្វ​ចិញ្ចឹម របស់ខ្លួន​យកមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អុតក្តាម និង​ជំងឺសារ​ទឹក​នេះ ក្នុងពេលដែល​មន្ត្រី​ជំនាញ​បសុព្យាបាល ចុះមក​ចាក់​នៅក្នុង​មូលដ្ឋាន​ម្តងៗ ។​ជាមួយគ្នានេះ​ផងដែរ សូមជួយ​ផ្សព្វផ្សាយ​បន្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​មិនទាន់បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​សត្វ គោ ក្របី របស់​ពួកគាត់ ហើយ​មន្ត្រី​ជំនាញ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត នឹង​បន្ត​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ ដល់​សត្វពាហនៈ​ជូ​ល​ប្រជាពលរដ្ឋ ដល់​មូលដ្ឋាន​តែម្តង ដោយ​មិន​គិត​ប្រាក់​ឡើយ​៕​ដោយ​៖ តាកែវ​


spot_img
×