Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញ័រ​សាច់​អស់ហើយ​! ល្បិច​ថ្មី បិទ​ម៉ាស​ចូលមក​ធ្វើ​ដូច​មនុស្ស​បែក​ថ្នាំ បង្ខំ​ឲ្យ​ប៉ះ​លុយ ហើយ​និយាយ​គំរាម​ជា​ភាសា​ចិន​គួរ​ឲ្យ​ខ្លាច​…

spot_img

ភ្នំពេញ៖ ​កាលពី​ម្សិលមិញ​នេះ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ មានរឿង​ដ៏​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ស្លុតរន្ធត់​មួយ ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម គ្រា​ដែល​គេ​បានដឹងថា បុរស​ម្នាក់​ជា​ជនជាតិ​ចិន ស្ថិតក្នុង​ស្ថានភាព​ពាក់​មួកកន្តឹប​ពណ៌​ស និង​បិទ​ម៉ាស បាន​ចូលមក​ឈប់​ពីមុខ​កន្លែង​លក់​ថ្នាំពេទ្យ នៃ​ផ្ទះ Pharmacy មួយកន្លែង ដោយ​ឈរ​សម្លក់សម្លឹង​លើ​សម្លឹង​ក្រោម​ពុំ​និយាយស្តី​យ៉ាងយូរ ដោយ​ពុំ​ដឹង​មានបំណង​អ្វី​ឲ្យ​ប្រាកដ ប៉ុន្តែ ចុងក្រោយ បាន​ពោល​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​…​។​

​នេះ​បើ​យោងតាម​ម្ចាស់​គ្លីនិក​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kunthea Un បាន​ប្រាប់​ពី​ករណី​ដ៏​ចម្លែក​ញាក់សាច់​នេះ​ឲ្យ​ដឹងថា បុរស​ម្នាក់​ពាក់មួក​កន្តឹប​ពណ៌​ស និង​បិទ​ម៉ាស បាន​ចូលមក​ឈប់​ពី​កន្លែង​លក់​ថ្នាំពេទ្យ​របស់គាត់​យ៉ាងយូរ​។ នៅពេល​សួរនាំ​តើ​មានការ​អ្វី​ដែរ បុរស​ដ៏​ចម្លែក​រូបនេះ​ពុំ​និយាយ​អ្វី​ទាំងអស់ ហើយ​ភ្នែក​ក្រឡេក​ក្រឡាច់​សម្លឹង​លើ​ក្រោម​មក​ក្នុង Pharmacy ដែល​ធ្វើ​ឲ្យ​ប្អូនៗ​ប៉ុន្មាន​នាក់​ដែល​កំពុង​នៅ​ជួបជុំគ្នា​ជាមួយ​គាត់ មានការ​ភ័យខ្លាច​ជាខ្លាំង​។​

​ម្ចាស់​គ្លីនិក​ខាងលើ​បន្តថា បន្ទាប់មក បុរស​រូបនោះ​ក៏បាន​ហុច​លុយ​មូល​ក្រដាស 1000 រៀល មក​ឲ្យ​ពួកគាត់ (​ក្នុង​គោលបំណង​ចង់ឱ្យ​កាន់​លុយ​នោះ​) តែ​ពួកគាត់​អត់​ប៉ះពាល់​អ្វី​ទាំងអស់ ។ ដោយ​គិតក្នុងចិត្ត​ថា ប្រហែល​បុរស​រូបនេះ​មានបំណង​សុំ​លុយ ពួកគាត់​ក៏បាន​ហុច​លុយ​ឱ្យ​1000​រៀល តែ​បុរស​នោះ​បដិសេធ​ទទួលយក​ទេ ហើយ​បាន​បង្ហើប​សំឡេង​មក​បែប​ភាសា​ចិន​ស្តាប់​ពុំបាន​។ ដោយ​ពុំ​ដឹង​មានបំណង​អ្វី​ឲ្យ​ប្រាកដ ព្រោះ​នៅតែ​ឈរ​សម្លក់សម្លឹង​យ៉ាងយូរ​ដដែល ក្រោយមក​គាត់ (​ម្ចាស់​គ្លីនិក​) ក៏បាន​សួរ​ជា​ភាសា​ចិន​ទៅ​គាត់​វិញ​ថា “ Ni xiang Yao shen me “ ? (​តើ​អ្នក​ចង់បាន​អ្វី ) ពេលនោះ​បុរស​នេះ​ក៏បាន​កែវភ្នែក​បើក​ធំៗ ហើយ​និយាយ​មកវិញ​យ៉ាង​លឿន​ដ៏​ញាក់សាច់​បែបនេះ​ថា “ Xiang sha ren “ មានន័យថា (​គាត់​ចង់​សម្លាប់​មនុស្ស​) ។ ហេតុអ្វី​បានជា​គាត់​ឆ្លើយ​បែបនេះ ដោយ​ចម្លើយ​មិនគួរ​ឱ្យ​ចង់​ស្តាប់​ទាល់តែសោះ តែ​អាចមកពី​បុរស​នេះ​បែក​ថ្នាំ​ឬ​យ៉ាងណា​?​។​

​ទោះយ៉ាងណា បន្ទាប់មក បុរស​រូបនេះ​នៅតែ​ទុក​ក្រដាស​លុយ​មួយ​សន្លឹក​នោះ ព្រោះតែ​ចង់​ឲ្យ​ម្ចាស់​ហ្វា​ម៉ា​ស៊ី​ប៉ះ​លុយ​របស់ខ្លួន ប៉ុន្តែ ដោយសារតែ​សង្ស័យ​ជា​ល្បិច​របស់​ជន​ដាក់​ថ្នាំ ពួកគាត់​ដាច់ខាត​មិន​ប៉ះ​ក្រដាស​លុយ​នោះឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​ទ្រាំ​នៅ​លែង​បាន ក៏បាន​ដើរចេញ​ទៅវិញ​ទៅ​។​

​ជាមួយគ្នានេះ​ផងដែរ ករណី​ដូចគ្នា​ខាងលើ ក៏បាន​កើតឡើង​នៅ​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង​នៅ​ទួល​សង្កែ ដោយ​ក្នុងនោះ ម្ចាស់​ហាង​ទូរស័ព្ទ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Srey Leak បាន​បង្ហោះ​រូបភាព​ស្តែងៗ​ពី​បុរស​ម្នា​ក់មាន​ភិនភាគ​ដូចគ្នានេះដែរ (​ជា​ជន​ជាតិចិន​) និង​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា​៖ «​ដូចគ្នា​បង​ម៉ោងជាង​7 គាត់​ក៏​ចូល​ផ្ទះ​ខ្ញុំ​ដែរ ហើយ​ដេញ​មិន​ទៅ​មិនដឹង​គាត់​ចង់បាន​អ្វី​ទេ ខ្ញុំ​មិនចេះ​ស្តាប់​ភាសា​ចិន​មករក​ទិញ​ទូរស័ព្ទ តែ​មើលទៅ​មិន​ទំនងជា​អ្នកទិញ​សោះ នៅ​ទួល​សង្កែ​ដា​ណែ​ត​លក់​ទូរស័ព្ទ​»​។

​សូម​ប្រយ័ត្ន នេះ​ជា​ល្បិច​បោក​ថ្មី​របស់​ជនខិលខូច ឲ្យ​យើង​យកលុយ​វា ព្រោះ​លុយ​វា​ដាក់​ថ្នាំ​សន្ដំ ពេល​ប៉ះ​ហើយ យើង​នឹង​ទន់ដៃទន់ជើង រួច​វា​នឹង​ប្រមូលយក​អីវ៉ាន់​ទ្រព្យ​របស់​យើង​អស់​តែម្តង​»៕ ដោយ​៖ លឹម ហុង​

 

spot_img
×