Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង​ឃុំ​អរិយ​ក្សត្រថា នៅក្នុងមូលដ្ឋានរបស់គាត់ មាន​ក្មេង​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន​ជុំជិត​ហើយ

spot_img

កណ្តាល ៖ ​ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ ខេត្តកណ្តាល បានលើកឡើងថា​នៅក្នុងមូលដ្ឋានរបស់គាត់ មាន​​ក្មេង​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន​ជុំជិត​ហើយ បើ​នៅតែ​បែបនេះ​ទៀត​
​ភូមិ​ស្រុក​ខ្ញុំ​នឹង​ទៅជា​បែបណា ខ្ញុំ​ត្រូវ​រស់នៅ​ក្នុងសង្គម​មួយ​ដែល​ពោរពេញ​ដោយ​គ្រឿងញៀន និង​ភាពភ័យខ្លាច។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុម​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​​ បានឆ្លើយតប​ចំពោះ​សារ​រាយការណ៍​ថា​ពាក់ព័ន្ធ​ការកើតមាន​បទល្មើស​គ្រឿងញៀន​នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម។​

ក្រុម​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើ​សារ​រាយការណ៍​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​ខ្លឹមសារ​ថា «​មូលដ្ឋាន​ខ្ញុំ​ក្មេង​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន​ជុំជិត​ហើយ ។ ខ្ញុំ​ទើប​បញ្ជូន​ក្មួយ​ខ្ញុំ​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​បាន​ប្រហែល​១០​ថ្ងៃ​ទេ បើ​នៅតែ​បែបនេះ​ទៀត​​ភូមិ​ស្រុក​ខ្ញុំ​នឹង​ទៅជា​បែបណា ខ្ញុំ​ត្រូវ​រស់នៅ​ក្នុងសង្គម​មួយ​ដែល​ពោរពេញ​ដោយ​គ្រឿងញៀន និង​ភាពភ័យខ្លាច​ដូច្នេះ​ឬ ? សូមជួយ​អន្តរាគមន៍​ផង​ទាន ! ភូមិ​+​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​»​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការនគរបាល​ស្រុក​ល្វាឯម បាន​ចាត់​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​រិ​យក្ស​ត្រ ធ្វើការ​ស្រាវជ្រាវ​និង​ឆ្លើយថា ​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​អរិយ​ក្សត្រ សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដោយមាន​សំណូមពរ​ពី​អាណាព្យាបាល​សូម​ឲ្យ​សមត្ថកិច្ច​យក​កូន​របស់គាត់​ឈ្មោះ ធឿន ផា​នុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ជូន​យកទៅដាក់​មណ្ឌល​អប់រំ កែប្រែ និង​បន្សាប​គ្រឿងញៀន នៅ​ខេត្តបន្ទាយមានជ័យ ។​

​បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មិនដែល​ព្រងើយកន្តើយ​ក្នុងការ​ចាត់វិធានការ​ចំពោះ​បទល្មើស​គ្រឿងញៀន​ឡើយ តែងតែមាន​វិធានការ​ដូចជា​ វិធានការ​ផ្សព្វផ្សាយ​អប់រំ គឺនគរបាល​ប៉ុស្តិ៍​អរិយ​ក្សត្រ តែងតែ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព តាមរយៈ​នគរបាល​ជួប​ជាមួយ​សហគមន៍ជាប្រចាំ​។​ វិធានការ​បង្ក្រាប គឺកម្លាំង​ជំនាញ​តែងតែ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជានិច្ច នៅក្នុង​ឃុំ​អរិយ​ក្សត្រ​កន្លងមក​បាន​បង្ក្រាប និង​ចាប់បញ្ជូន​ជនសង្ស័យ​ទៅ​ព័ន្ធ​នាគារ​នៅមុខ​សញ្ញា​ជាច្រើន ប៉ុន្តែ​នៅ​សេសសល់​ខ្លះៗ​កម្លាំង​កំពុង​ស្រាវជ្រាវ និង​ចាត់​ការបន្ត​។​ វិធានការ​ស្តារនីតិសម្បទា គឺកម្លាំង​ត្រៀម​ជាប្រចាំ​សម្រាប់​សហការ ​ដើម្បី​នាំយក​ប្រជាពលរដ្ឋ​ញៀន​គ្រឿងញៀន​ទៅ​ដាក់​មណ្ឌល​អប់រំ កែប្រែ និង​បន្សាប​គ្រឿងញៀន​។​

​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​សហការ​រាយការណ៍​ផ្តល់ព័ត៌មាន​ផ្សេងៗ​ដល់​សមត្ថកិច្ច ដើម្បី​រួមចំណែក​រក្សា​សន្តិសុខ សុវត្ថិភាព ក្នុង​សហគមន៍​ឲ្យ​កាន់តែ​ល្អប្រសើរ ៕ដោយ៖កូឡាប

spot_img
×