Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស​ស្ត្រី​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដាក់ពន្ធនាគារ​៥​ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ជាមួយ​ទណ្ឌិត​សម រង្ស៊ី​

spot_img

​កំពត​៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា សាលាដំបូង​ខេត្តកំពត បានសម្រេច​ប្រកាស​សាលក្រម​ចំពោះ​ពិរុទ្ធជន​ឈ្មោះ ប៉ែន មុំ ដាក់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពីបទ​«​រួមគំនិត​ក្បត់​» ក្នុង​ចលនា​ក្បត់​ជាមួយ​ទណ្ឌិត​សម រង្ស៊ី​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត បានឱ្យដឹងថា ពិរុទ្ធជន ប៉ែន មុំ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្តកំពត​រួចហើយ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​៩៥៨ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា ស្ត្រី​រូបនេះ​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ក្នុងករណី​ស្រដៀង​គ្នា​នេះដែរ ហើយ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព ប៉ុន្តែ​នៅតែ​មិន​រាងចាល​។ សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃទី​៩​ខែកញ្ញា បាន​ផ្តន្ទាទោស​ស្ត្រី​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់នេះ​ដាក់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​«​រួមគំនិត​ក្បត់ជាតិ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៥ ខែសីហា សាលាដំបូង​ខេត្ត បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលមាន​ជនជាប់ចោទ​ឈ្មោះ ប៉ែន មុំ អាយុ​៣៩​ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ពាក់ព័ន្ធ​នឹង​អង្គហេតុ​ការ​កៀរគរ​និង​បំផុសប្រជាជន​ឱ្យចូល​រួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​និង​ចាត់តាំង​អនុវត្ត​ដោយ​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​រត់​ភៀសខ្លួន​នៅក្រៅ​ប្រទេស​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​បន្តថា នៅពេល​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​៩​ខែកញ្ញា តុលាការ​បានសម្រេច​ផ្តន្ទាទោស​ឈ្មោះ ប៉ែន មុំ ដាក់ពន្ធនាគារ​៥​ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ប្រព្រឹត្ត​នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ មានចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ត្រូវ​បានចេញ​ដីកា បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៩៥៨ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ តាម​មាត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ សាលាដំបូង​ខេត្តកំពត បាន​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៩ ចុះ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ដែលមាន​ជនជាប់ចោទ​ឈ្មោះ ប៉ែន មុំ ពីបទ​រួមគំនិត​ក្បត់ អង្គហេតុ​ទាក់ទង​ទៅនឹង​ការ​កៀរគរ និង​បំផុសប្រជាជន​ឲ្យ​ចូលរួម ក្នុង​ផែនការ​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​និង​ចាត់តាំង អនុវត្តន៍​ដោយ​ឧក្រិដ្ឋជន សម រង្ស៊ី ក្រោម​ឧបាយកល​ជា «​ផែន​ការវិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩»៕​ដោយ៖កូឡាប

spot_img
×