Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លំហូ​នៃ​ការដឹកជញ្ជូន​ទំនិញ​ធ្ល​ង​កាត់​ព្រំដែន​អន្តរជាតិ “​ព្រៃ​វ​ល្លិ៍​” នៅតែមាន​ភាពរលូន​ទៅមុខ​ជានិច្ច ទោះ​ស្ថិតក្នុង​កាលៈទេសៈ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​លើកឡើងថា វិស័យ​ដឹកជញ្ជូន​ទំនិញ នៅតាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បើទោះជា​បច្ចុប្បន្ន​ស្ថិតក្នុង​កាលៈទេសៈ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​ក៏​លំហូ​នៃ​ការដឹកជញ្ជូន​ទំនិញ​ធ្ល​ង​កាត់​ព្រំដែន នៅតែមាន​ភាពរលូន​ទៅមុខ​ជានិច្ច ។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ច្រកទ្វារព្រំដែន​ក​ម្ព​ជា​-​វៀតណាម និង​កម្ពុជា​-​ថៃ និង​លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រិ​ភូ​ក្រសួង និង​សមាជិក​ក្រុមការងារ​ចំពោះ​កិច្ច ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការរៀបចំ​ច្រកទ្វារព្រំដែន​អន្តរជាតិ “​ព្រៃ​វ​ល្លិ៍​” ដែល​បាន​សាងសង់​រួចរាល់​នាពេល​ថ្មីៗ​នេះ ព្រមទាំង​ជួបប្រជុំ​ពិភាក្សា​ដើម្បី​ពិនិត្យ​លើ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ស្ថិតនៅ​សាលប្រជុំ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​។​

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​អស់លោក​ជា ប្រតិភូ​ថ្នាក់ដឹកនាំ​ក្រសួង លោកជំទាវ​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលស្រុក​កំពង់រោទិ៍ ប្រធាន​តំបន់​សេដ្ឋកិច្ច​ក្នុង​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ​នៅក្នុង​ខេត្ត និង​វឌ្ឍនភាព​សំខាន់ៗ​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន ជាពិសេស​ការផ្លាស់ប្តូរ​ទំនិញ​នៅតាម​ច្រកទ្វា​ព្រំដែន​សំខាន់ៗ ជាមួយ​ប្រទេស​វៀតណាម ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​គម្រោង​សាងសង់​សំខាន់ៗ​ក្នុងការ​ពង្រីក និង​លើកកម្ពស់​គុណភាព ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក ដើម្បី​ជំរុញ​លើ​វិស័យ​ភស្តុភារ​កម្ម​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង និង​អាច​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​។

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា​៖ ក្រសួង​បាន និង​កំពុងធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ធ្វើ​ចរាចរណ៍ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត និង​បានធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​ព្រំដែន​បាវិត​-​ម៉ុក​បៃ​ផងដែរ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​អង្គប្រជុំ​ទាំងមូល​ចូលរួម​ជាម​តិ យោបល់​ក្នុងការ​ប្រែក្លាយ​វិស័យ​ភស្ដុភារ​កម្ម​កម្ពុជា ឱ្យទៅជា​មណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ របស់​ប្រទេសជិតខាង ដោយហេតុថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​-​វៀតណាម និង​ពី​វៀតណាម​-​កម្ពុជា​។

​ទន្ទឹមនេះ លោក​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ចំពោះ​កិច្ច ឯកឧត្តម​អភិបាលខេត្ត និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​សហការ​ល្អ ក្នុង​សម្រួល​ដល់​វិស័យ​ដឹកជញ្ជូន​ទំនិញ នៅតាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បើទោះជា​បច្ចុប្បន្ន​ស្ថិតក្នុង​កាលៈទេសៈ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​ក៏​លំហូ​នៃ​ការដឹកជញ្ជូន​ទំនិញ​ធ្ល​ង​កាត់​ព្រំដែន នៅតែមាន​ភាពរលូន​ទៅមុខ​ជានិច្ច ដោយ​អនុវត្តតាម​វិធានការ​ក្រសួងសុខាភិបាល​៕ ដោយ​៖​វ៉ៃ​កូ​


spot_img
×