Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​គួរ​ដែរ​ទេ​!? ព្រះសង្ឃ​ឆាន់​ថ្ងៃត្រង់​រួច ទាំង​ក្មេង​និង​ចាស់ ចាក់ធុងបាស់​រាំ​ឡើង​កក្រើក​សាលាឆាន់ (​វីដេអូ​)

spot_img

​វត្ត​អារាម ត្រូវបាន​ចាត់ទុក​ជាទី​កន្លែង​ដ៏​ពិសិដ្ឋ និង​ជាទី​សក្ការៈ សម្រាប់​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ទូទៅ​ចូលមក​គោរពបូជា ធ្វើ​បុណ្យទាន​ជាមួយ​ព្រះសង្ឃ ដើម្បី​សុំ​សេចក្តីសុខ​ចំរើន និង​ប៉ងប្រាថ្នា​ផ្សេងៗ​។ ក្រៅពី​ប្រតិបត្តិ រក្សាសីល​ទៅតាម​ជំនឿ​ព្រះពុទ្ធសាសនា នោះ​ប្រជា​ពុទ្ធបរិស័ទ​ពុំ​ត្រូវធ្វើ​អ្វី​ឲ្យ​ខុសឆ្គង​នៅក្នុង​វត្ត ដែល​ក្នុងនោះ​ដូចជា​ផឹកស្រា លេងល្បែង ឬ រាំរែក​ជាដើម ជាពិសេស​នៅ​ចំពោះមុខ​ព្រះ​ឡើយ​។​

​ទោះយ៉ាងណា ទង្វើ​ដែល​មិន​ស្គា​ល់បាប​បុណ្យ របស់​មនុស្ស​ស្រីៗ​ក្មេង​ចាស់​ទាំងនេះ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ដែល​បាន​យក​ទីវ​ត្ត​អារាម​ធ្វើជា​ឆាក​រាំរែក​យ៉ាង​សប្បាយ បន្ទាប់​បញ្ចប់​កម្មវិធី​កាន់បិណ្ឌ​ព្រះសង្ឃ​ឆាន់​ថ្ងៃត្រង់​រួច​។

​ក្នុងនោះ តារាចម្រៀង​មហា​ទើស លោក ម៉ៃ សុគន្ធ បាន​រិះគន់​ឡើង​កប់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ថា​ក្មេង​ទៅ​វា​បែក​ស្លុយ​មិនដឹងខ្យល់​អី នេះ​ក​ញ្ជា​ស់​ក្បាល​គ្រប់គ្នា​ហើយ នៅ​មក​ពភ្លើ​ល្ងីល្ងើ​ពកថ្ងាស មិន​ស្គាល់​វត្ត មិន​ស្គាល់​សាលាឆាន់ បើឃ្លាន​រាំ​ណាស់ ទៅ​រាំ​ក្នុង​ចេតិយ​តែម្តងទៅ រាំ​ហើយ​ដេក​ក្នុង​ហ្នឹង​តែម្តង គំរូ​អាក្រក់​»​។​

​ពិតណាស់ ក្រៅពី​ក្នុង​ទីកន្លែង​ដែល​ត្រូវគោរព​ព្រះ ពោលគឺ​នៅ​ទីធ្លា​ខាងក្រៅ​វត្ត នោះ​ពុទ្ធបរិស័ទ​ប្រុស​ស្រី អាចធ្វើ​កម្មវិធី​រាំ​កម្សាន្ត​បាន​តាម​ធម្មតា ដែល​មើលទៅ​គួរ​ឲ្យ​សមរម្យ ថ្លៃថ្នូរ ដោយ​គ្មាន​អ្នកណា​គេ​ទៅ​ប្រកាន់​នោះឡើយ តែ​នេះ​ហាក់ដូចជា​ជ្រុល​ពេក​ហើយ ទាំង​ដែល​នៅលើ​សាលាឆាន់​បែបនេះ​៕ ដោយ​៖ លឹម ហុង​


spot_img
×