Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​របាយការណ៍ ស្ដីពី​លទ្ធផល​នៃ​ការពិភាក្សា​កម្រិត​បច្ចេក​ទេស និង​កម្រិត​ថ្នាក់ដឹកនាំ​នូវ​ផែនការ​ថវិកា​ឆ្នាំ​២០២១

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​របាយការណ៍ ស្ដីពី​លទ្ធផល​នៃ​ការពិភាក្សា​កម្រិត​បច្ចេក​ទេស និង​កម្រិត​ថ្នាក់ដឹកនាំ​នូវ​ផែនការ​ថវិកា​ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។​

​អញ្ជើញ​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​នេះ មាន​គោលបំណង​រួមគ្នា​ពិនិត្យ​លើ​គម្រោង​ផែនការ​ថវិកា​របស់​ក្រសួងមហាផ្ទៃ ទាំង​ផ្នែក​សន្តិសុខ​សាធារណៈ និង​ផ្នែក​រដ្ឋបាល​សម្រាប់​ឆ្នាំ​២០២១ និង​បានចាត់ទុក​ផែនការ​នេះ​ថា​ជា​គម្រោង​ដ៏​មាន​សារសំខាន់ និង​ចាំបាច់​ដែល​ត្រូវតែ​សម្រប​តាម​បរិបទ​ជាក់ស្ដែង ពិសេស​ការប្រែប្រួល​នានា​ក្នុងពេល​រាតត្បាត​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក៏បាន​ធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំ​នូវ​ទិដ្ឋភាព​ទូទៅ នៃ​ការអនុវត្ត​ថវិកា​កម្មវិធី​របស់​ក្រសួងមហាផ្ទៃ ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២១-២០២៣ គម្រោង​ចំណាយ​ថវិកា​ឆ្នាំ​២០២១ បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗ​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា ការអនុវត្ត​ថវិការ​កម្មវិធី​ក្រសួងមហាផ្ទៃ លើ​ផ្នែក​រដ្ឋបាល​ទូទៅ មាន​គោលបំណង និង​គោលនយោបាយ​ដឹកនាំ គ្រប់គ្រង​រដ្ឋបាល​ដែនដី ដើម្បី​លើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ និង​អភិវឌ្ឍ ដោយឡែក​សម្រាប់​ផ្នែក​សន្តិសុខ​សាធារណៈ មាន​គោលនយោបាយ ក្នុងការ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×