Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត ប៉ែន បញ្ញា ៖ រដ្ឋសភា និង​ក្រសួងយុត្តិធម៌ លើកយក​សេចក្តីព្រាងច្បាប់​ចំនួន​៣ មក​ពិនិត្យ​និង​សិក្សា ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​បទល្មើស​ព្រហ្មទណ្ឌ​

spot_img

ភ្នំពេញ៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា សេចក្តីព្រាងច្បាប់​ចំនួន​បី​រួមមាន​៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​បារាំង និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណ​កូរ៉េ ត្រូវបាន​លើកយក​មក​ពិនិត្យ​និង​សិក្សា​រវាង​អន្តរ​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ដែលមាន​ឯកឧត្តម ទី សុគន្ធ ជា​តំណាង​។ ចំណែក​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សហការី ។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះសន្ធិសញ្ញា​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​សន្ធិសញ្ញា​ទាក់ទង​នឹង​ការធ្វើ​បត្យាប័ន ការផ្ទេរ​ទណ្ឌិត និង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត​បន្ថែម​ថា កន្លងមក ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះសន្ធិសញ្ញា​ពហុភាគី​មួយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​គឺ សន្ធិសញ្ញា​អាស៊ាន​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ព្រមទាំង​សន្ធិសញ្ញា​ទ្វេភាគី​ជាមួយនឹង​ប្រទេស​មួយចំនួន​។​

​ឯកឧត្តម​បន្តថា គោលបំណង​លើ​សេចក្តីព្រាងច្បាប់​នេះ គឺ​ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​បទល្មើស​ព្រហ្មទណ្ឌ​។ ក្នុង​កិច្ចប្រជុំ​នេះ​ឯក​ឧ​ត្ត​ប្រធាន​បានស្នើ​ឲ្យ ឯកឧត្តម លោកជំទាវ ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​សេចក្តីព្រាងច្បាប់​នេះ​ជា​មូលដ្ឋាន​គតិយុត្ត​មួយ ដែល​បម្រើ​ដល់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ ជាមួយនឹង​ប្រទេស​ជា​មិត្ត ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​អធិបតេយ្យ និង​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។​

ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ នៃ​ក្រសួងយុត្តិធម៌ ចូលរួម​ការពារ​សេច​ក្តី​ព្រាង​ច្បាប់​ចំនួន​៣ ជាមួយ​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា ។ សេចក្តីព្រាងច្បាប់​ទាំងនេះ​រួមមាន :
១.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ​។​
២.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម លើ​អនុសញ្ញា ស្តីពី បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​បារាំង​។​
៣.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សហព័ន្ធរុស្ស៊ី​៕​ដោយ​៖​កូ​ឡាប​

spot_img
×