Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា ប្រគល់​ឯកសារ​ស្រាវជ្រាវ តាំងពី​ជំនាន់​បារាំង ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថែរក្សា​ទុក​

spot_img

សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឱ្យ​លោក​បណ្ឌិត ប្រ៊ី​ស វុំ​ា​ង​សង់ សាស្ដ្រាចារ្យ​រង និង​ជា​ប្រធាន​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា​ប្រទេស ក្រុង​សៀមរាប ចូលជួប និង​បង្ហាញ​ពី​ឯកសារ​ស្រាវជ្រាវ​ទាំង​ប៉ុន្មាន ចាប់ពី​ស្ថាប័ន​នេះ​ចូលរួម​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក​បណ្ឌិត ប្រ៊ី​ស វុំ​ា​ង​សង់ បាន​ជម្រាប​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ថា លោក​បាន​ប្រមែប្រមូល​ឯកសារ​ដែល​ពាក់ព័ន្ធ ក្នុង​តំបន់​រមណីយដ្ឋាន និង​ដែលមាន​ប្រយោជន៍ ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា សម្រាប់​ជា​ឯកសារ​ជាតិ​។ តាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត ប្រ៊ី​ស វុំ​ា​ង​សង់ ដើម្បីឱ្យ​ដំណើរការ​ចងក្រង​ឯកសារ​ទាំងនេះ មាន​ប្រសិទ្ធ​ភាពល្អ វិជ្ជា​ស្ថាន​បារាំង​ចុង​បូព៌ា គ្រោង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​ពាក់ព័ន្ធ រួមមាន​មន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម​។​ល​។​

​មានប្រសាសន៍​ក្នុងជំនួប​នៅពេលនោះ ឯកឧត្តម ហង់ ពៅ បាន​ថ្លែងអំណរគុណ​ដល់​តំណាង​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា ដែល​យល់ព្រម​ប្រគល់​ឯកសារ​ទាំងអស់​មកឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ស្របតាម​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ នាពេល​កន្លងមក​។ បន្ថែម​ពី​នោះ ឯកឧត្តម​អគ្គនាយក ក៏​ស្នើ​ដល់​ភាគី​បារាំង ពិនិត្យ​លទ្ធភាព​ប្រគល់​រាល់​ឯកសារ​លម្អិតៗ​បន្ថែម​ជុំវិញ​កិច្ចការ​ស្រាវជ្រាវ និង​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ លើសពី​សៀវភៅ និង​ឯកសារ​ដែល​បាន​សរសេរ​ឬ​ចងក្រង​រួច​។ ឯកឧត្តម​អគ្គនាយក​ជឿជាក់ថា ស្ថាប័ន​ទាំងពីរ​នឹង​ធ្វើការ​ជាមួយគ្នា​ដោយ​រលូន​លើ​កិច្ចការ​ទាំងនេះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×