Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​ល្អ​៖ គិត​ត្រឹម​ថ្ងៃទី​១០ ខែកញ្ញា​នេះ មាន​ករណី​ព្យាបាល​ជាសះស្បើយ​វីរុស​កូ​វីដ ១០០% ជា​លើក​ទី​ពីរ

spot_img

ភ្នំពេញ ៖ ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល គឺ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុជា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩​គឺ ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៤​នាក់ ស្មើនឹង​១០០% បានន័យថា​កម្ពុជា​មិនមាន​អ្នកជំងឺ​កូ​វីដ​១៩​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ទៀត​នោះទេ​។

​ក្រសួងសុខាភិបាល ចេញ​សេចក្តីជូនដំណឹង​ពី​ករណី​ជាសះស្បើយ​ចំនួន ១​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កវី​ដ​-១៩ ថ្មី នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ -១៩ នៅ​កម្ពុជា គឺ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ៖​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា គឺ ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៤​នាក់ (​ស្មើនឹង​១០០% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់ នៅក្នុង​ចំនួន​នេះ មាន​ស្រី ៥៤​នាក់ និង​បុរស ២២០​នាក់ – អ្នកមាន​វីរុស​១​វីដ​-១៩ មាន​ចំនួន​សរុប ២៧៤​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២២០​នាក់​)​។​

​ក្រសួង បាន​បន្តថា ករណី​ជាសះស្បើយ​ចំនួន ១​នាក់ ដែលជា​ករណី​ទី​២៧៤ (​ចុងក្រោយ​គេ​បង្អស់​) ត្រូវបាន​ព្យាបាល​ជាសះស្បើយ ១០០% ជា​លើក​ទី​ពីរ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នេះ គឺ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​២ មិត្តភាព ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ មានការ​ព្យ​បាល​ជាសះស្បើយ ១០០% លើក​ទី​១ ម្តង​រួចទៅហើយ ដែល នៅពេលនោះ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១២២​នាក់​ប៉ុណ្ណោះ ដែល​ករណី​ទី​១២២​នោះ គឺជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៦​ឆ្នាំ​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ព្យ​បាល​ជាសះស្បើយ​ចុងក្រោយ​គេ​បង្អស់​ផងដែរ នៅពេលនោះៗ​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល់​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវរ​កលើ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ -១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រសួងសុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×