Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន​អះអាងថា មាន​ប្អូនប្រុស​ម្នាក់ សុំ​ឲ្យ​ខ្ញុំ​ជួយ​គាត់ ព្រោះ​មាន​ជនខិលខូច បោក​យកលុយ​អស់​ជាង ៦​ពាន់​ដុល្លារ ធានា​រត់ការ​ឲ្យ​បានធ្វើ​ធំ​ជា​ប៉ូលិស ឬ​ជា​ប៉េអឹម​

spot_img

​ភ្នំពេញ​៖ លោក ដួង តារា ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា កាលពី​ម្សិលមិញ មាន​ប្អូនប្រុស​អ្នក​ខេត្ត​ម្នាក់ បានមក​សុំ​ឲ្យ​ខ្ញុំ​ជួយ​គាត់​ផង ព្រោះ​មាន​ជនខិលខូច​១​រូប នៅ​ភ្នំពេញ បាន​បោក​យកលុយ​គាត់​អស់​ជាង ៦​ពាន់​ដុល្លារ ដោយ​ធានា​ជួយ​រត់ការ​ឲ្យ​គាត់​បានធ្វើ​ធំ​ជា​ប៉ូលិស ឬ​ជា​ប៉េអឹម​។

​បើតាម​តាមរយៈ​ទំព័រ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​Duong Dara នា​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០២០ លោក​បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា ” ឲ្យ​លុយ​គេ​រត់ការ​ធ្វើ​ធំ ប្រយ័ត្ន​គេ​បោក​! សូម​បងប្អូន​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​ដែល​ធានា​រត់ការ​ធ្វើជា​ប៉ូលិស ឬ​ប៉េអឹម ជាពិសេស​ក្នុងពេល​កូ​វីដ​១៩​នេះ​”​។

​លោក​បាន​លើកឡើងថា កាលពី​ម្សិលមិញ មាន​ប្អូនប្រុស​អ្នក​ខេត្ត​ម្នាក់​បានមក​សុំ​ឲ្យ​ខ្ញុំ​ជួយ​គាត់​ផង ព្រោះ​មាន​ជនខិលខូច​១​រូប នៅ​ភ្នំពេញ​បាន​បោក​យកលុយ​គាត់​អស់​ជាង ៦​ពាន់​ដុល្លារ​។ ជនខិលខូច​នេះ បាន​ធានា​ជួយ​រត់ការ​ឲ្យ​គាត់​បានធ្វើ​ធំ​ជា​ប៉ូលិស​ឬ​ជា​ប៉េអឹម​។ ក្រោយពី​ជន​នោះបាន​ទទួល​លុយ​ដល់ដៃ​ហើយ ខ​ល​ឈប់​លើក ហើយ​ព្យាយាម​គេច​មុខតែ​ម្តង ។ ប្អូនប្រុស​បាន​ព្យាយាម​ជួប​ជននេះ តែ​ជន​នោះ​គេច​រហូត ហើយ​បង្ហើរពាក្យ​ថា​ទៅប្តឹង​អ្នកណា​ក៏​មិន​ខ្លាច​ដែរ​។ ពេល​គាត់​បានខ​ល​ជួប​តាម​ទូរ​ស័​ព្វ​សុំ​យកលុយ​វិញ ជនខិលខូច​នេះ​ប្រាប់ថា ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃនោះ ហើយ​គេចខ្លួន​រហូតមក​។

“​ខ្ញុំ​បាន​ណែនាំ​ប្រាប់​ឲ្យ​ប្អូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ បូលិស​ខណ្ឌ និង​នៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​វែកមុខ​ជនខិលខូច​នេះ យកមក​ផ្តន្ទារ​ទោស កុំ​ឲ្យ​ដើរ​បោកប្រាស់​ពលរដ្ឋ​ទៀត​។
​សូម​បងប្អូន​កុំ​ចាញ់បោក​គេ​ឲ្យ​សោះ ។ ខំ​សន្សំ​លុយ​បាន​ខ្លះៗ មិន​ហ៊ាន​ស៊ីចាយ​ផង តែ​បែរជា​ឲ្យ​គេ​បោក​បាន​ស្រួល​ម្ល៉េះ​? ចាញ់បោក​គេ​អស់​លុយ​ហើយ អាច​មានទោស​ថែមទៀត ព្រោះតែ​វិធី​សូកប៉ាន់​នេះ​។ កុំ​ទម្លាប់​អាក្រក់​បុកលុយ​សូកប៉ាន់ ព្រោះ​អាច​ជួប​រឿង​បែបនេះ​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​” លោក ដួង តារា ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕ដោយ៖កូឡាប


spot_img
×