Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុទ្ធ​តែមាន​វាសនា​ខ្ពស់​! ជំទាវ​៣​រូប​ដែល​សុទ្ធតែជា​អតីត​តារា បាន​ផ្តាច់ខ្លួន​ពី​សិល្បៈ​ភឹង ក្រោយ​ក្លាយជា​ភរិយា​ឧកញ៉ា​និង​ឧ​ត្ត​ម​សេនីយ៍​…

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា ប្រិយមិត្ត​និង​មហាជន​ជាច្រើន​បាន​ជ្រាប ប៉ុន្តែ នៅមាន​មួយចំនួនធំ​ទៀត ក៏​ពុំទាន់​ធ្លាប់​បានដឹងថា អតីត​តារា​ស្រី​ណាខ្លះ​បាន​មាន​វាសនា​ខ្ពង់ខ្ពស់ ផ្តាច់ខ្លួន​ពី​សិ​ល្បះ​ក្លាយជា​ជំទាវ​ទាំង​នៅ​វ័យក្មេង និង​កំពុង​កាន់កាប់​មុខ​ជំនួញ​ដ៏​ធំៗ​នៅក្នុង​ដៃ ជាមួយ​ឧ​ត្ត​ម​ស្វាមី​ជា​ឧកញ៉ា​ដ៏​ល្បីៗ​ឈ្មោះ​នៅ​ស្រុក​ខ្មែរ​។​

​ថ្ងៃនេះ CEN សូម​លើកយក​អតីត​តារា​ស្រី​៣​ដួង ដែល​មកទល់ពេលនេះ​បាន​ក្លាយជា​ជំទាវ ដែល​កំពុង​រស់នៅ​យ៉ាង​សុខ​ស្រួល មាន​សេចក្តីសុខ​ជាមួយ​គ្រួសារ ជាមួយនឹង​គំនរ​ទ្រព្យ​សព្វបែបយ៉ាង ដែល​មហាជន​ខ្លះ​នៅ​មិនទាន់​ធ្លាប់​បានដឹង​។​

១- លោកជំទាវ ស្រី តូច​ចំណាន​

​អ្នកនាង ស្រី តូច​ចំណាន ដែលជា​អ​តី​តារា​សម្តែង និង​ពិធីករ​ប្រចាំ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ក្នុងអំឡុង​ឆ្នាំ​២០០០ បាន​ក្លាយជា​ជំទាវ​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​ពេញ​ច្បាប់​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ដែល​គេ​ស្គាល់​ថា​ជា​សេដ្ឋី​ស្រុក​ខ្មែរ​និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group​។ មកទល់ពេលនេះ អ្នកនាង ស្រី តូច​ចំណាន ទទួលបាន​បុត្រ​៤​នាក់ ពី​ចំណងដៃ​អាពាហ៍ពិពាហ៍​។​

​គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង ស្រី តូច​ចំណាន បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ដោយ​អាជីព​ដែល​អ្នកនាង​ស្រ​វ៉ា​យក​ដំបូង គឺ​ការ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​បន្ទាប់មក​អ្នកនាង​ក៏មាន​ឱកាស​បាន​ចូល​សម្តែង​ខារ៉ាអូខេ នៅក្នុង​ផលិតកម្ម​ជាច្រើន​។ ក្រោយពី​មានឈ្មោះ​បោះ​សំឡេង ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន អ្នកនាង ស្រី តូច​ចំណាន ក៏បាន​វិ​វត្ត​ខ្លួន​ក្លាយជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ដ៏​លេចធ្លោ មុន​អ្នកនាង​ក្លាយជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នកឧកញ៉ា គិត ម៉េង​។​

២- លោកជំទាវ លី យ៉ាណា

​លោកជំទាវ លី យ៉ាណា ជា​អតីត តារា​បង្ហាញ​ម៉ូដ និង​ជា​ម្ចាស់​ជ័យលាភី​នៃ​កម្មវិធី​ប្រកួត​បង្ហាញ​ម៉ូដ​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​ពេល​បច្ចុប្បន្ននេះ លោកជំទាវ​ត្រូវបាន​គេ​ស្គាល់​ថា គឺ​ភរិយា​មាន​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់លោក​ឧកញ៉ា ហុង ពី​វ ដែល​នរណាៗ​ក៏​ស្គាល់​ដែរ​ថា​គឺជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភពថ្មី​ដ៏​ល្បីឈ្មោះ​។ មកទល់ពេលនេះ លោកជំទាវ លី យ៉ាណា កំពុង​រស់​នៅលើ​គំនរ​ទ្រព្យ​ដ៏​ស្តុក​ស្ត​ម​និង​ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍ នូវ​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ផងដែរ​។

៣- លោកជំទាវ ពេជ្រ ច័ន្ទ​បរ​មី​

​ងាក​ចាប់អារម្មណ៍ ពេជ្រ ច័ន្ទ​បរ​មី វិញ ក៏​ធ្លាប់ជា​អ្នកសិល្បៈ​ល្បីឈ្មោះ​មិនធម្មតា​នោះដែរ ដែល​អ្នកនាង​គឺជា​អតីត​តារា​សម្តែង​ដ៏​ស្រស់ស្អាត មានឈ្មោះ​បោះ​សំឡេង ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រិយមិត្ត​ទស្សនិកជន​។ ដោយសារ​មាន​វាសនា​ខ្ពង់ខ្ពស់ ពេជ្រ ច័ន្ទ​បរ​មី ក៏បាន​ក្លាយជា​ជំទាវ ក្រោយ​រៀបការ​ពេញ​ច្បាប់​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ កែវ វ៉ាន់​ថន ជា​អ្នកនាំពាក្យ​អគ្គនាយដ្ឋាន​នគរបាល​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។ ជាមួយនឹង​ការរស់នៅ​ដោយមាន​សេចក្តីសុខ លើ​គំនរ​ទ្រព្យ​ដ៏​ស្តុក​ស្ត​ម​ផងដែរ​នោះ អតីត​សិល្បការិនី​រូបនេះ​ក៏​ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍​កូន​២​នាក់​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×