Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ ក​.​ប​.​ប ខេត្តតាកែវ​ចុះ​ពិនិត្យ​គ្រឿងឧបភោគ​បរិភោគ​បន្លែ​ផ្លែឈើ នៅក្នុង​ផ្សារ​ធំ​តាកែវ រកឃើញ​ប្រភេទ​ទំនិញ​ពពុះសណ្តែក​ជាង ១០​គីឡូក្រាម មាន​ផ្ទុក​សា​ធាតុគីមី​បូរ៉ា​ក់​

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០២០​នេះ មន្ត្រី​ជំនាញ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF ក​.​ប​.​ប សាខា​ខេត្តតាកែវ រួមសហការ​ជាមួយនិង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​នគរបាល បាន​ចុះ​ពិនិត្យ​លើ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន នៅក្នុង​ផ្សារ​ធំ​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្នុង​ការចុះពិនិត្យ​នោះដែរ មន្ត្រី​ជំនា​ញក​.​ប​.​ប បានធ្វើ​តេស​បឋម​លើ​ទំនិញ ពពុះសណ្តែក រកឃើញថា មាន​ផ្ទុក​នៅ​សា​ធាតុគីមី​បូរ៉ា​ក់​ដាក់ចូល ដែល​ធ្វើអោយ​អ្នកទិញ​យកទៅ​បរិភោគ​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ខណៈដែល​មុខទំនិញ​ប្រភេទ​ពពុះសណ្តែក​ប្រភេទ​នេះ​កំពុងមាន​តម្រូវការ​ខ្ពស់ នៅក្នុង​រដូវ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន នាំគ្នា​ទិញ​ពពុះសណ្តែក​ធ្វើ​មុខម្ហូប យកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត និង​បរិភោគ​អាហារ​ជុំ​គ្រួសារ​ផងដែរ ។

​ជុំវិញ​ការរកឃើញ​ប្រភេទ​ទំនិញ​ពពុះសណ្តែក​នេះដែរ លោក ប៉ោ លាង​គង់ ប្រធាន​សាខា ក​.​ប​.​ប ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ពពុះសណ្តែក​នេះ គឺ​មន្ត្រី​ជំនាញ​យើង​បានធ្វើ​តេស​រកឃើញថា មាន​ផ្ទុក​នៅ​សា​ធាតុគីមី​បូរ៉ា​ក់ ដែលជា​ហេតុ​ធ្វើអោយប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ ដូច្នេះ​មន្ត្រី​ជំនាញ​សម្រេច​ដកហូត​ពពុះសណ្តែក​ដែល​ដាក់តាំង​លក់​នៅ​តូប​លក់​ចាប់​ហ៊ួ​យ​ក្នុង​ផ្សារ​ធំ​តាកែវ ក្នុងនោះ​ដកហូត​បាន​ទំនិញ​ពពុះសណ្តែក ជាង ១០​គីឡូក្រាម ដើម្បី​យកមក​ដុះ​កម្ទេចចោល ។​ សូមបញ្ជាក់ថា ចំពោះពពុះសណ្តែក នេះមន្ត្រីជំនាញបានរកឃើញបន្ថែមចំនួន ១២គីឡូកន្លះ បន្ថែមទៀត សរុបទាំងអស់ ២២,៥គីឡូក្រាម ។

​ក្នុងនោះដែរ​លោក​ប្រធាន​សាខា ក​.​ប​.​ប ខេត្ត​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជិ​វករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់ មេត្តា​លក់ដូរ​នៅ​ទំនិញ បន្លែ ផ្លែឈើ​ណា​ដែលមាន​គុណភាព មិន​ហួស​កាលបរិច្ឆេទ និង​មិនមាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​បរិភោគ​ទាំងអស់គ្នា ៕​ដោយ​៖ តាកែវ​

spot_img
×