Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន ផ្តល់​ការប្រឹក្សា​មុន​រៀបការ ដើម្បី​បន្ថយ​អត្រា​លែងលះ​

spot_img

​ប្រទេស​ចិន​កំពុងផ្តល់​ការប្រឹក្សា​អំពី​ការរៀប​អាពាហ៍ពិពាហ៍ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​ដល់​គូ​ស្វាមីភរិយា មុនពេល​ពួកគេ​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​នៃ​ការ​លែងលះគ្នា​។​

​ការបែកបាក់​រវាង​ស្វាមី​និង​ភរិយា បាន​កើនឡើង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ ដោយសារ​ច្បាប់​លែងលះ​ត្រូវបានធ្វើ​សេរីភាវូបនីយកម្ម ហើយ​ស្ត្រី​ជាច្រើន​បាន​ក្លាយជា​មនុស្ស​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ជ្រើសរើស​អាជីព​ដំបូង​និង​គ្រួសារ​នៅពេល​ក្រោយ​។​

​កាលពី​ឆ្នាំមុន​គូ​ស្វាមីភរិយា​ជនជាតិ​ចិន​ចំនួន ៤,១៥ លាន​គូ​បាន​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍ យោងតាម​ក្រសួង​កិច្ចការ​ស៊ីវិល ដោយ​កើនឡើង​ពី ១,៣ លាន​នាក់​ក្នុង​ឆ្នាំ ២០០៣ នៅពេលដែល​គូ​ស្វាមីភរិយា ត្រូវបាន​អនុញ្ញាតឱ្យ​លែងលះគ្នា ដោយ​ការយល់ព្រម​គ្នា​ដោយ​មិនចាំបាច់​ទៅ​តុលាការ​។​

​យោងតាម​ការណែនាំ​ដែល​ចេញ​នៅ​ថ្ងៃ​អង្គារ​ទី ៨ ខែកញ្ញា ដោយ​ក្រសួង​កិច្ចការ​ស៊ីវិល​ប្រទេស​ចិន​បានឱ្យដឹងថា ដើម្បី​បញ្ឈប់​និន្នាការ​លែងលះ​នេះ ការិយាល័យ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​នៅ​ទូទាំងប្រទេស គួរតែ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​មុនពេល​រៀបការ ដើម្បី​ការពារ​ជម្លោះ​ពី​ការឈាន​ទៅដល់​ការចែក​ផ្លូវ​គ្នា​។

​វា​មិន​ច្បាស់​ទេ​ថា​តើ​វា​ចាំបាច់​សម្រាប់​គូ​ស្វាមីភរិយា​ទាំងអស់ ដើម្បី​ស្វែងរក​ការប្រឹក្សា​មុនពេល​រៀបការ ឬ​អ្នកណា​នឹង​ចំណាយ​សម្រាប់​វា​។ ​
​ការកើនឡើង​អត្រា​លែងលះ​បានក្លាយ​ជាការ​ឈឺក្បាល​មួយ សម្រាប់​មន្ត្រី​ដែល​ចង់​បង្កើន​អត្រាកំណើត និង​រារាំង​ចិន​ពី​ពណ៌​ប្រផេះ​មុនពេល​វា​ក្លាយជា​អ្នកមាន​។ ប៉ុន្តែ​ការជ្រៀតជ្រែក​របស់​រដ្ឋ​នៅក្នុង​ទំនាក់ទំនង​ឯកជន បានធ្វើ​ឱ្យមាន​ការខឹង​សម្បារ​យ៉ាងខ្លាំង នៅក្នុងពេល​អតីតកាល​។​

​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កិច្ចការ​ស៊ីវិល បាន​បង្ហាញថា អត្រា​អាពាហ៍ពិពាហ៍​របស់​ប្រទេស​នេះ បាន​ឈានដល់​កម្រិត​ទាប​រយៈពេល ១១ ឆ្នាំ​ក្នុង​ឆ្នាំ ២០១៨ ដោយមាន​គូ​ស្វាមីភរិយា​ប្រមាណ ១០,១៤ លាន​គូ​ប៉ុណ្ណោះ ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ធ្លាក់ចុះ ៤,៦ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​៕
​ប្រភព​៖ AFP


spot_img
×