Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ហើយ​! MV បទ​ច​ច្រៀង​រ៉ូ​ស​លើកដំបូង “My Heart Will Go On” ពិតជា​ពិ​រោះ​កប់​ហ្មង (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ កញ្ញា រ៉ូ​ស (Rose) ជា​តារា​សម្តែង​ម្នាក់​ឃើញថា​បាន​កំពុង​លេចធ្លោ និង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង ជាពិសេស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tik Tuk ពោលគឺ​ក្រោយពី​ផ្ទុះ​រឿងរ៉ាវ​ដ៏​ហួសចិត្ត​ផ្ទួនៗ ដែល​ចុង​ក្រោយនេះ ទាក់ទង​រឿង​ថា​ឲ្យ​មីង​ម្នាក់​មិន​ស្គាល់​ខ្លួន ប្រៀប​ដូច​មិន​ស្គាល់​ក្រដាស​១០ ក្រដាស​២០ និង​សូម្បី​ល្បី​ស៊ីដាច់​លុយ​ជនបរទេស​ម្នាក់​អស់​ជិត ៥ ពាន់​ដុល្លារ​ទៀតផង ប៉ុន្តែ ត្រូវបាន Rose ច្រានចោល​។​

​ទោះយ៉ាងណា កញ្ញា Rose ដែល​មហាជន​ជាច្រើន​ប្រៀបធៀប​ដូចជា​កូនក្មេង​ទើប​ចេះ​បៀម​ដៃ ហាក់​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ទាំងអស់​នេះឡើយ ហើយ​បែរជា​បង្វែរ​បរិយាកាស​បង្ហើរ​បទ​ចម្រៀង “My Heart Will Go On” យ៉ាង​រំភើយ ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ផ្ទុះសំណើច​ខ្លាំង​គ្រប់ៗ​គ្នា​តែម្តង​។ ពិតណាស់ គ្រាន់តែ​ស្តាប់​ចប់​ភ្លាម អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ៗ បាននាំគ្នា comment ភ្លែត​ថា​៖ «​អ្នក​ជិត​ហ្នឹង​លួច​សើច​សន្លប់​, ពីរោះ​សាហាវ​, បទ​ហ្នឹង​គេ​ដូរ​ប៉ា​រ៉ូ​ច្រៀង​ហើយ​មែន​បង​, រ៉ូ​ស​អើយ​រ៉ូ​ស​, ស្តាប់​ហើយ​ចង់​វិលមុខ​, ចុ​ម​ម៉េច​ម្នាក់​អង្គុយ​ក្បែរ​ដៃ​ខាង​កញ្ញា​រ៉ូ​ស ម៉េច​បាន​សើច​អ៊ីចឹង ប្រយ័ត្ន​កញ្ញា​ខឹង​ទៅ​…»​។​

​បើទោះជា​បានដឹងថា ខ្លួន​ច្រៀង​មិន​ពិ​រោះ ត្រូវគេ​សើចចំអក​យ៉ាងណាក៏ដោយ ក៏ Rose ហាក់​ធ្វើ​មិនដឹងមិនឮ ហើយ​ក្រោយមក​ថែមទាំង​និយាយ​លើកសរសើរ​ខ្លួនឯង​ទៀតថា នឹង​ចេញ​បទ​ចម្រៀង​ឆាប់ៗ ខណៈពេល​ហ្វេ​នៗ​ដែលមាន​ការហួសចិត្ត បាន​លួច​បញ្ជោ​សរសើរ​ថា ចង់​ស្តាប់ Rose ច្រៀង​ទៀត​ណាស់ៗ​!​។​

​ដូច​ការរំពឹងទុក​មែ​ន គឺ Rose មិន​ឲ្យ​ហ្វេ​នៗ​ខកបំណង​នោះទេ ដោយ​ថ្មីៗ​នេះ គេ​បាន​ប្រទះឃើញ​ឆា​ណែ​ល Youtube មួយ​បាន​បង្ហោះ​វីដេអូ កញ្ញា រ៉ូ​ស ច្រៀង​បទ “My Heart Will Go On” ឃើញថា​ពិ​រោះ​គួរសម តែ​គេ​ថា​បាន​ប៉ុណ្ណឹង ក៏ដោយ​សារ​ជំនួយ Mixed សំឡេង​ប៉ុណ្ណោះឯង​៕ ដោយ​៖ លឹម ហុង​


spot_img
×