Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ចូលរួម​រីករាយ​ជាមួយ​ដំណឹង​ថា គ្រូពេទ្យ​កម្ពុជា ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​អស់ទាំង​ស្រុង នៅក្នុង​ដំណាក់កាល​ទី​២

spot_img

​ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​សូម​ចូលរួម​រីករាយ​ជាមួយ​ដំណឹង ពី​ក្រសួងសុខាភិបាល ដែល​បាន​បញ្ជាក់ថា នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែលមាន​អ្នកជំងឺ ២៧៤ នាក់ គឺ​មកដល់​យប់មិញ​នេះ​អ្នកជំងឺ​ទី ២៧៤ ដែលជា​អ្នកជំងឺ​កូ​វីដ​-១៩​ចុងក្រោយ បាន​ព្យាបាល​ជាសះស្បើយ​ហើយ​។

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?
​ខ្ញុំ​សូម​ចូលរួម​រីករាយ​ជាមួយ​ដំណឹង​ពី​ក្រសួងសុខាភិបាល​ដែល​បាន​បញ្ជាក់ថា នៅក្នុង​ដំណាក់កាល​ទី​២​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែលមាន​អ្នកជំងឺ ២៧៤ នាក់ គឺ​មកដល់​យប់មិញ​នេះ​អ្នកជំងឺ​ទី ២៧៤ ដែលជា​អ្នកជំងឺ​កូ​វីដ​-១៩​ចុងក្រោយ បាន​ព្យាបាល​ជាសះស្បើយ​ហើយ​។ នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា​យើង​។
​ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ សូម​បងប្អូន​បន្ត​ចូលរួម​ថែរក្សា​សុខភាព​អនាម័យ​ឲ្យ​បានល្អ កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩​ឲ្យ​សោះ​។ សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​នៅ​កន្លែង​ចាំបាច់ ដូចជា​នៅ​កន្លែង​ទីប្រជុំជន​ដែលមាន​មនុស្ស​ច្រើន​អ៊ូអរ​ដូចជា​ក្នុង​ពិធីបុណ្យ​នៅតាម​វត្ត​អារាម​ជាដើម​។​
​សូម​បងប្អូន​ធ្វើដំណើរ​សុខ​សប្បាយ​តាមផ្លូវ និង​បាន​ជួបជុំ​ក្រុមគ្រួសារ​ធ្វើ​បុណ្យទាន ក្នុង​រដូវ​ភ្ជុំបិណ្ឌ​សប្បាយរីករាយ​ទាំងអស់គ្នា នៅ​ទូទាំងប្រទេស​៕​ដោយ​៖​កូ​ឡាប​

spot_img
×