Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ ទណ្ឌិត រវាង​កម្ពុជា​-​វៀតណាម នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១​តុលា​ខាងមុខនេះ​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីជូនដំណឹង ដោយ​គោរព​ជូន​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ស្តី​ការចូល​ជា​ធរមាន នៃ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត រវាង​កម្ពុជា និង​វៀតណាម ។​

​សេចក្តីជូនដំណឹង​នេះ យោងតាម​កំណត់​ទូត​លេខ ៤៤៧ BNG-LPQT ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ របស់​ក្រសួងការបរទេស​វៀត​ណា​ម​។​

​យោង​លិខិត​លេខ​៦០៩៣ កប​ទ​-​ស​អ​/​ច្ប​ក​១ ចុះ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​
​ក្រសួងយុត្តិធម៌​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ ទណ្ឌិត រវាង​កម្ពុជា​-​វៀតណាម នឹង ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។

​បើតាម​ក្រសួងការបរទេស ដែល​ជម្រាប់ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជ្រាបថា “​យោងតាម​មាត្រា​២០ កថាខណ្ឌ​ទី​១ នៃ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេ​ទណ្ឌិត​រវាង​កម្ពុជា​វៀតណាម ភាគី​វៀតណាម​បាន​ជូន​ព័ត៌មាន​ថា សន្ធិសញ្ញា​ខាងលើនេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០”៕
​ដោយ​៖​កូ​ឡាប


spot_img
×