Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ទីរពេទ្យ និង​ក្រុមហ៊ុន​ជាច្រើន នៅ​ប្រទេស​ថៃ ត្រូវបាន​វាយប្រហារ​ដោយ​មេរោគ Ransomware

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មន្ទីរពេទ្យ​និង​ក្រុមហ៊ុន​ជាច្រើន នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​ក្រុម​ជនអនាមិក​វាយប្រហារ ដោយ​ពួកគេ​បាន​កាន់កាប់​លើ​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ទាមទារ​ប្រាក់​ជា​ថ្នូរ​នឹង​ទិន្នន័យ​ដែលមាន​នៅក្នុង​នោះ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន Reuters​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ Phanthana Nutchanart បាន​ប្រាប់​ឱ្យដឹងថា “​មន្ទីរពេទ្យ និង​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ជាច្រើន​ត្រូវបាន​គេ​វាយលុក​ដូចគ្នា​នឹង​មន្ទីរពេទ្យ Saraburi ដែរ​” ដែល​ធ្វើឱ្យ​មន្ទីរពេទ្យ​នោះ​មិនអាច​ចូល​ប្រើប្រាស់​ទិន្នន័យ​របស់ខ្លួន​បានទេ កាលពី​ថ្ងៃទី​៥ ខែកញ្ញា​កន្លងមកនេះ ជាហេតុ​ធ្វើឱ្យមាន​ការយឺតយ៉ាវ​ក្នុង​ការធ្វើការងារ​។ ប៉ុន្តែ​មន្ទីរពេទ្យ​នេះ​ពុំទាន់​ត្រូវបាន​ទាមទារ​ឱ្យ​បង់ប្រាក់​ដើម្បី​អាច​ចូល​ប្រើ​ទិន្នន័យ​ទាំងនោះ​នៅឡើយ​ទេ​។ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្រុមហ៊ុន​ខ្លះ​ក៏បាន​បង់​ទឹកប្រាក់ ដែល​ក្រុម​អ្នក​វាយប្រហារ​បានទាមទា​រ​នោះ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​មិន​លើសពី ១​លាន​បាត គឺ​ស្មើនឹង ៣២.០០០​ដុល្លារ តែប៉ុណ្ណោះ​។​

​ក្រុម​ពួក​អ្នក​វាយប្រហារ បាន​ប្រើ​ប្រភេទ​មេរោគ Ransomware ដើម្បី​កែ​កូដ​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​មន្ទីរពេទ្យ និង​ក្រុមហ៊ុន​ទាំងនោះ ដោយ​ធ្វើការ​ចាក់សោ​រលើ​ឯកសារ​ទាំងអស់ និង​រារាំង​មិនឱ្យ​បើក​ដំណើរការបាន លុះត្រាតែ​ពួកគេ​ទទួលបាន​ប្រាក់​ជា​ថ្នូរ​វិញ​តាមរយៈ Cryptocurrency ដូចជា Bitcoin ជាដើម​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៧ ក៏មាន​ការវាយប្រហារ​ស្រដៀង​គ្នា​នេះដែរ ដោយ​មេរោគ​ប្រភេទ Ransomware ដែលមាន​ឈ្មោះថា WannaCry បានធ្វើ​ឱ្យមាន​ការរំខាន​ដល់ ដំណើរការ​នៅក្នុង​មន្ទីរពេទ្យ និង​អ្នកធ្វើអាជីវកម្ម​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​៕​ដោយ​៖​កូ​ឡាប​

spot_img
×