Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនសង្ស័យ​ចំនួន​៧​នាក់ (​អ្នកសារព័ត៌មាន​២​នាក់​) ពាក់ព័ន្ធ​ករណី​បើកទ្វារ​រថយន្ត​យក​ទ្រព្យសម្បត្តិ​នៅពេល​យប់ ត្រូវ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​៧​នាក់ ក្នុង​មាន​អ្នកសារព័ត៌មាន​២​នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ដ​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ជាច្រើន​ករណី​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្ដបន្ទាប់ ហើយ​យកមក​បង្ហាញ​មុខជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ ។​

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៩ និង ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៧ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច (​បើកទ្វារ​រថយន្ត​ជនរងគ្រោះ​លួច​យក​ទ្រព្យសម្បត្តិ​) នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥ ករណី និង​ចាប់យក​ភស្តុតាង​ជា​របស់​ជនរងគ្រោះ និង​មធ្យោបាយ​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​។​

​ករណី​ទី​១ ៖ អំពើ​លួច (​បើកទ្វារ​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស អ៊ិ​ល​អ៊ិ​ច​៤៧០ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២R ៨០០៣ លួច​កាបូបស្ពាយ​ចំហៀង​ម៉ាក​LV ពណ៌ ខ្មៅ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្សារ​ឈូក​មាស ផ្លូវ​លេខ​២០១១ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ១ និង ០០ នាទី រំលងអធ្រាត្រ ។ ជនរងគ្រោះ​ឈ្មោះ ខៀវ តុលា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៩ ផ្លូវ​លេខ​P០៩ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ មេធាវី​។ សម្ភារ​បាត់បង់​៖ កាបូបស្ពាយ​ចំហៀង​ម៉ាក​LV​ពណ៌ ខ្មៅ តម្លៃ ២៣០០​ដុល្លារ​អាមេរិក ចំនួន ០១ , ប៊ិច​សរសេរ ម៉ាក មែន​ប្លង់ តម្លៃ​១១០០ ដុល្លារ​អាមេរិក ចំនួន ១ ដើម និង​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​ខ្មៅ ចំនួន ០១ គ្រឿង​និង​ឯកសារ​មួយចំនួន​។​

​ករណី​ទី​២ ៖ អំពើ​លួច (​បើកទ្វារ​រថយន្ត​ម៉ាក​ហ្វ​ដ​រ៉ាប់​ទ័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​២BE៦៦៦០ លួច​កាបូប ស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា ផ្លូវជាតិ​លេខ​១ ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១ និង ០០ នាទី រំលងអធ្រាត្រ​។ ជនរងគ្រោះ​ឈ្មោះ ផន សុ​ព័រ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃ​ស្លា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ ពាណិជ្ជករ ។ សម្ភារ​បាត់បង់​៖ កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ១ ,​ទូរស័ព្ទដៃ​ចំនួន ៣ គ្រឿង​ម៉ាក​សាំ​សុង ចំនួន ២ គ្រឿង មាន​លេខ ០៩៧ ៧៧៧៧៨៦១ /០៩៦ ៥ ៩៩៩៩៩០​ម៉ាក​អាយ​ហ្វូ​ន ១១​មាន​លេខ ០៩៥ ៩៩៩៩០៤ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ប្រើប្រាស់​ដីធ្លី (​ប្លង់រឹង ប្លង់​ទន់​ខុន​ដូ​កំពង់សោម ) ប្លង់​ខុន​ដូ ចំនួន ៣ ច្បាប់ និង​ប្លង់ដី​មួយចំនួន​។​

​ករណី​ទី​៣ ៖​អំពើ​លួច (​បើកទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​ម៉ា​យ​លី​តថល​ថា​ម​ឃី​ង (​ខាងលិច​ផ្សារ​TK) ផ្លូវ​លេខ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​មិន​ចាំ ខែ មេសា ឆ្នាំ ២០២០ វេលា​ម៉ោង ០១ និង ៣០ នាទី ។​

​ករណី​ទី​៤ ៖ អំពើ​លួច (​បើកទ្វារ​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស អិន​អ៊ិ​ច​២០០​តេ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ២AW៩៤៤៩ លួច​ទ្រព្យសម្បត្តិ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​សុខភាព​យើង ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ០២ និង ២០ នាទី ។ ជនរងគ្រោះ​ឈ្មោះ ជា ច​ន្ទ័​ដា​រ៉ា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៥​អា ផ្លូវ​លេខ​២ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ មន្ត្រីរាជការ ។ សម្ភារ​បាត់បង់​៖ ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន ពណ៌​មាស ស៊ីន​កាត​លេខ ០៧៧ ៧៨៨ ៣៩៩ ចំនួន ១ គ្រឿង កុំព្យូទ័រ​Laptop​ម៉ាក​Dell Surface ចំនួន ១ គ្រឿង នាឡិកាដៃ​ម៉ាក ឡុង​ស៊ីន ចំនួន ១ គ្រឿង កាបូប​ដាក់​ប្រាក់​ចំនួន ១ ប័ណ្ណបើកបរ ចំនួន ១​សន្លឹក អត្តសញ្ញាណប័ណ្ណ​ចំនួន ១ សន្លឹក កាត​ធនាគារ​។​

​ករណី​ទី​៥ ៖ អំពើ​លួច (​បើកទ្វារ​រថយន្ត​មួយគ្រឿង​ម៉ាក LEXUS៣៣០ ពណ៌​ស មិន​ចាំ​ផ្លាកលេខ​លួច​ទ្រព្យសម្បត្តិ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១០៧ ផ្លូវ​លេខ​២០០៤ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ វេលា​ម៉ោង ១ និង ៣០​នាទី រំលងអធ្រាត្រ ។ ជនរងគ្រោះ ឈ្មោះ ឈុន រិទ្ធី​យ៉ា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់​នៅផ្ទះ​១៤៣​ង ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់​៖ ធុងបាស់​ម៉ាក​GBL BOOMBOX៣០០ និង​ប្រាក់​ដុល្លារ​ចំនួន ៧៤០ ដុល្លារ​អាមេរិក​។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន​៖

១- ឈ្មោះ ងី កប ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ២៣ និង ៣០ នាទី នៅ​ចំណុច​ម្តុំ​ផ្សារ​អី​អន សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

២-​ឈ្មោះ ហ៊ុន ណាត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកសារព័ត៌មាន​VBN ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​កំ​ពិស សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ២៣ និង ០០ នាទី នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ផ្លូវ​ព្រះ​មនី​វង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

៣-​ឈ្មោះ យិន ធី ហៅ តឿ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញ​លក់​ទូរស័ព្ទ ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ថ្ងៃទី​៩ ខែ កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​២២ និង​៣០ នាទី នៅ​ចំណុច​ម្តុំ​ក្រុមហ៊ុន​តម្លើង​ម៉ូតូ​ហុងដា ផ្លូវ​វ៉េង ស្រេង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

៤-​ឈ្មោះ ឆ​យ សុផល ហៅ យ៉ាម៉ាហា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​មិន​ចាំ​លេខ ផ្លូវ​លេខ​១០៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ៣ និង ៣០ នាទី នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

៥-​ឈ្មោះ សំ​សិលា ចិ​ត្រា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ០៣ និង ៣០ នាទី នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

៦-​ឈ្មោះ សួង ដែន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកយកព័ត៌មាន​K០១ ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ២ និង ៣០ នាទី នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​២ ខណ្ឌទួលគោក​។​

៧-​ឈ្មោះ ចែម សំណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អំពៅព្រៃ ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ០៣ និង ១០ នាទី នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​៖

-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៧ លេខ​តួ លេខ​ម៉ាស៊ីន ៩៧២០៣៧១ ពាក់​ស្លាក​លេខ ភ្នំពេញ​១GM ៨៦១១,​ទូរស័ព្ទដៃ​ចំនួន ២ គ្រឿង​ម៉ាក​ណូគៀ ពណ៌​ក្រហម គ្មាន​ស៊ីម​កាត ចំនួន ១ គ្រឿង ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង​ណូ​ត​៨ ពណ៌​ប្រផេះ ស៊ីម​កាត​លេខ ០៩៦ ២២២៤០៤០ / ០៧១ ២២២២២៤០ ចំនួន​០១ គ្រឿង និង​វិទ្យុទាក់ទង​(​អាយ​ឌី​) ពណ៌​ខ្មៅ ចំនួន​១ គ្រឿង ចាប់យក​ពី​ជនសង្ស័យ​ឈ្មោះ ហ៊ុន ណាត​។​

-​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០២០ លេខ​តួ លេខ​ម៉ាស៊ីន ៨១៦០៨៩១ ពាក់​ស្លាក​លេខ ភ្នំពេញ ១TH៣៧៦១ ,​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១​ប្រូ ពណ៌​ខ្មៅ ស៊ីម​កាត​លេខ ០១២ ៧៥៧៥២២ ចំនួន ១ គ្រឿង ,​ទូរស័ព្ទដៃ​ម៉ាក​អុ​ប​ប៉ូ ពណ៌​ស្លែ ស៊ីម​កាត​លេខ​០៩៦ ៩៩៩ ២២២៦ ចំនួន​០១ គ្រឿង ,​ទូរ​សព្ទ័​ដៃ​ម៉ាក​ខេ​ហ្វូ​ន ពណ៌​ខ្មៅ គ្មាន​ស៊ីម កាត ចំនួន ១ គ្រឿង និង​កាបូបស្ពាយ​ចំហៀង​ក្រឡា​ការ៉ូ​ម៉ាក​LV ពណ៌​ខ្មៅ របស់​ជនរងគ្រោះ​ឈ្មោះ ខៀវ តុលា ចំនួន ១ ចាប់យក​ពី​ឈ្មោះ ងី កប ។​

-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ លេខ​តួ លេខ​ម៉ាស៊ីន​៨៣៩១៣៦៩ ពាក់​ផ្លាកលេខ កណ្តាល​១I ២០៧៨ ទូរ​សព្ទ័​ដៃ​ម៉ាក​ហូ​វៃ ពណ៌​ទឹកសមុទ្រ ស៊ីម​កាត​លេខ​០៦៩២៦៣៥២៧ ចំនួន ១ គ្រឿង នាឡិកាដៃ​ម៉ាក Curren ពណ៌ ខ្មៅ ចំនួន ១ គ្រឿង ចាប់យក​ពី​ឈ្មោះ ចែម សំណាង ។​

-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៦២២៦៣៣ ពាក់​ស្លាក​លេខ ភ្នំពេញ​១DM១៩៣០ , ប​ណ្ណ័​សម្គាល់​ខ្លួន​ឈ្មោះ សួង ដែន ចំនួន ១ សន្លឹក ,​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច ពណ៌ ទឹកមាស ស៊ីម​កាត​លេខ ០១៥ ២១២៧៤៤ ចាប់យក​ពី​ឈ្មោះ សួង ដែន​។​

-​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្កុប ពី ពណ៌​ស សេរី​ឆ្នាំ​២០២១ លេខ​តួ លេខ​ម៉ាស៊ីន ៨១៨៨៩៧៨ ពាក់​ផ្លាកលេខ ភ្នំពេញ ១IH ៤៩១៤ ទូរស័ព្ទដៃ​ម៉ាក ខេ​ម​ហ្វូ​ន ចំនួន ១ គ្រឿង វិទ្យុទាក់ទង​ម៉ាក​UHF ចំនួន ១ គ្រឿង និង​វិទ្យុទាក់ទង​ម៉ាក​MTS២៥០០ ចំនួន ១ គ្រឿង ចាប់យក​ពី​ឈ្មោះ យិន ធី ហៅ តឿ ។​

– ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ លេខ​ម៉ាស៊ីន ៥៥១២១៥៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១ HP៩៩២៨ ,​ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ​គ្មាន​ស៊ីម​កាត និង​វិទ្យុទាកទង ម៉ាក​ម៉ូតូ​រ៉ូ​ឡា ពណ៌​ខ្មៅ ចំនួន ១ គ្រឿង ចាប់ពី​ឈ្មោះ ឆ​យ សុផល ហៅ យ៉ាម៉ាហា​។​

-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២០ លេខ​តួ លេខ​ម៉ាស៊ីន ៥៦១៤៣៤២ ពាក់​ផ្លាកលេខ ភ្នំពេញ​១HX ២២៩៩ ,​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​៥ ពណ៌ ស គ្មាន​ស៊ីម​កាត , ទូរស័ព្ទដៃ​ម៉ាក​ខាំ​ហ្វូ​ន ពណ៌​ខ្មៅ គ្មាន​ស៊ីម​កាត ,​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន អ៊ិ​ច ពណ៌​ស្លែ ស៊ីម​កាត​លេខ ០៨១ ៩៧ ៩៩ ៩៦ និង​វិទ្យុទាកទង ម៉ាក​ម៉ូតូ​រ៉ូ​ឡា ពណ៌​ខ្មៅ ចំនួន ១ គ្រឿង ចាប់យក​ពី​ឈ្មោះ សំ​សិលា ចិ​ត្រា​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×