Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ជម្លោះ​រវាង​គ្រួសារ​សង្ឃ ប៉ះគ្នា​និង​សង្ឃ​១​អង្គ​ទៀត វ៉ៃ​គ្នា​ផ្អើល​ពេញ​ក្នុង​វត្ត ដោយសារ​… (​វីដេអូ​)

spot_img

​ជម្លោះ​ហិង្សា​រវាង​គ្រួសារ​សង្ឃ​មួយអង្គ ប៉ះគ្នា​និង​សង្ឃ​មួយ​វ័យ​ចំណាស់​មួយអង្គ​ទៀត បាន​កំពុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម​ប្រទេស​ថៃ​នាពេលនេះ ខណៈ​គេ​ឃើញ​នារី​វ័យក្មេង​ស្លៀក​ខោអាវ​ស ត្រូវបាន​លោកសង្ឃ​ម​វ័យ​ចំណាស់​១​អង្គ ដែល​ប្រហែល​ត្រូវជា​ឪពុក បាន​បោក​ផ្តួល ខណៈ​នាង​ចូលទៅ​ឃាត់​។​

​ជម្លោះ​ដ៏​សាហាវ​នេះ​ផងដែរ គេ​ពុំទាន់​ដឹងថា​បានកើត​ឡើង​ដោយសារ​រឿង​អ្វី​នោះទេ ខណៈដែល​បន្ទាប់មក គេ​បានឃើញ​នារី​ស្លៀក​ខោអាវ​ស​នោះ និង​ស្ត្រី​ម្នាក់ទៀត បាន​ព្រួត​គ្នា​វាយ​ទៅលើ​សង្ឃ​វ័យ​ចំណាស់​មួយអង្គ​ទៀត ដែលជា​គូ​ជម្លោះ​។ ប៉ុន្តែ បើតាម​ស្តាប់ និង​ឃើញ​ផ្ទាល់​ក្នុង​វីដេអូ នោះ​លោកសង្ឃ​វ័យ​ចំណាស់​ខាង​គ្រួសារ​ស្ត្រី​ទាំងនោះ ត្រូវបាន​ចោទប្រកាន់​ចាប់​ដោះ​កូនស្រី​គេ (​អ្នក​ថត​)​។​

​ដោយឡែក បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Supachai Tongkham បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​នៃ​ការឈ្លោះប្រកែក​គ្នា​រវាង​គ្រួសារ​សង្ឃ​១​អង្គ ជាមួយនឹង​សង្ឃ​១​អង្គ​ទៀត ដោយបាន​សរសេរ​បញ្ជា​ក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកណា​ដែល​បានឃើញ​ក្រុមគ្រួសារ​នេះ សូមកុំ​អនុញ្ញាត​ឲ្យ​ចូលក្នុង​វត្ត​ឲ្យ​សោះ ព្រោះថា ឲ្យ​តែ​ពួកគេ​ទៅដល់​ទីកន្លែង​ណា គឺ​តែងតែ​បង្កបញ្ហា​រហូត ជាក់ស្តែង​ដូចជា​នៅទីនេះ​ជាដើម ពួកគេ​និយាយ​បង្កាច់បង្ខូច ប្រមាថ​ព្រះពុទ្ធ យក​វត្ត​អារាម​ជាទី​កន្លែង​ប្រក​មុខរបរ​រកស៊ី​។​

​គ្រួសារ​នេះ​ដែលមាន​គ្នា​៥​នាក់ បាន​កំពុងស្នាក់នៅ​ខាងមុខ​វត្ត Sa Phran Chan ស្ថិតនៅ​ក្នុងស្រុក Huai Pong អស់​មួយ​រយៈពេល​មកហើយ ។ ប៉ុន្តែ ឥឡូវនេះ ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ក្នុង​តំបន់​ហើយ​។​

​ទោះយ៉ាងណា នៅពេលនេះ គេ​មិនទាន់​ដឹងថា ជម្លោះ​រវាង​គ្រួសារ​សង្ឃ និង​ព្រះសង្ឃ​១​អង្គ​ទៀត ផ្តើមចេញពី​ដោយសារ​រឿង​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​នោះទេ​៕ ដោយ​៖ លឹម ហុង​

spot_img
×