Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រុល​ល្បី​ហើយ​ដាក់​ហ្មង​ទៅ​! ក្រោយ​ល្បី​ពាក់​នាឡិកា​តម្លៃ​ស្មើ​ឡាន Lexus 570 ស្រាប់តែ​ពេលនេះ រ៉ូ​លីន បញ្ចេញ​ឲ្យ​ឃើញ​ផ្ទះ​វីឡា​មួយទៀត ញាក់សាច់​ហ្មង​!

spot_img

​ភ្នំពេញ ៖ បើ​និយាយ​ពី​ឈ្មោះ​ក​ញ្ញ រ៉ូ​លីន ឬ Miss PhotoCity នោះ​បងប្អូន​មហាជន​យ៉ាងច្រើន ប្រាកដ​ណាស់​បាន​ស្គាល់​រួចហើយ ដែល​តារា​ប្រុស​តុបតែង​ខ្លួន​ជា​ស្រី និង​ពិសេស​ទឹកដម​សំឡេង​ដ៏​ពិសេស អាច​ច្រៀង​បាន​ស្ទើរ​គ្រប់​ទម្រង់​បទ និង​សូម្បី​ត្រាប់​ដូច​ម្ចាស់​បទ​ជាច្រើន​ផងដែរ​នោះ តែងតែបាន​លេចមុខ​ស្ទើរ​គ្រប់​កម្មវិធី​កម្សាន្ត​តែម្តង​។​

​ដោយសារ​តែមាន​ជំនាញ​ផ្នែក​សិល្បៈ​ដ៏​ពូកែ​ពិសេស​ខុសគេ ជាហេតុ​ធ្វើ​ឲ្យ​លោក ជួប ច័ន្ទ​កក្កដា ហៅ​កញ្ញា រ៉ូ​លីន ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​តែម្តង ពី​សំណាក់​ទស្សនិកជន​ទាំង​ក្មេង​ទាំងចាស់ ដែល​តែងតែ​ចង់ឃើញ រ៉ូ​លីន ឡើង​សម្តែង​ឲ្យ​មើល​។​

​ពិតមែន​ហើយ ភាពល្បីល្បាញ​នេះ ក៏បាន​ធ្វើ​ឲ្យ​រ៉ូ​លីន ទទួលបាន​ភាពជោគជ័យ​យ៉ាងច្រើន​ពី​វិស័យ​សិល្បៈ ក្នុង​នោះគេ​បានឃើញ តារា​មាន​ទេពកោសល្យ​ច្រើន​រូបនេះ តែង​បង្ហាញ​ពី​ជីវិត​ដ៏​ស៊ីវីល័យ​ដែល​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​។​

​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ ស្រាប់តែ​ថ្មីៗ​នេះ មានការ​លេច​ធ្លាយ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​មួយ​ថា Miss Photo City រ៉ូ​លីន មិនដែល​អួត​ទេ តែបើ​មក​ដឹង​ពីរ​បស់​ប្រើប្រាស់​ទាន់សម័យ​វិញ គឺ រ៉ូ​លីន ប្រើ​នាឡិ​ក​សុទ្ធតែ​ម៉ាក​Richard Mille 011 Flyback Chronograph ដែលមាន​តម្លៃ​ដល់​ទៅ​ជាង ១២ ម៉ឺន​ដុល្លារ​អាមេរិក​ឯណេះ​។​

​ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ​ឡើង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការភ្ញាក់ផ្អើល​ខ្លាំង ដែល​ក្នុងនោះ​អ្នកខ្លះ​ស្ទើរតែ​មិនគួរ​ឲ្យ​នោះ ស្រាប់តែ​ពេលនេះ រ៉ូ​លីន បាន​បញ្ចេញ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ តាមរយៈ​សារ​ចាក់បណ្តោយ​ទៅតាម​ការ​ល្បី​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ជ្រុល​រឿង​នាឡិកា​ហើយ​ដាក់​ផ្ទះមួយ​ទៀត​ម៉​ង​ទៅ​កុំ​ឲ្យ​សៅហ្មង​ចិត្ត​»៕ ដោយ​៖ លឹម ហុង​

spot_img
×