Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឈរ​នោម​លើផ្ទះ ភ្លាត់ស្នៀត​ធ្លាក់ បោក​ក្បាល​នឹង​បង្គោលរបង បណ្តាល​ឲ្យ​ស្លាប់​

spot_img

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ឈរ​នោម​លើផ្ទះ បាន​ធ្លាក់​ពីលើផ្ទះ​ដែលមាន​កម្ពស់​៤​ម៉ែត្រ បោក​ក្បាល​ត្រូវ​នឹង​បង្គោលរបង ត្រូវ​រងរបួស​ធ្ងន់​។ ក្រោយមក​បាន​ស្លាប់ នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក​។ ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​បង្កឡើង​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០៩​និង​២០​នាទី​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ណាំតៅ ឃុំ ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការនគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ជ្រឹង យុង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ណាំតៅ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ​។​

​លោក​អធិការ​បាន​បញ្ជាក់ថា ៖ តាម​ការរៀបរាប​បំភ្លឺ​ពី​ឈ្មោះ ចាន់ សា​ឃួន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ខ្លួន​និង​ប្ដី ក្រោយពេល​ហូបបាយ​ល្ងាច រួច​ក៏​នាំគ្នា​ឡើងទៅ​លើផ្ទះ​បើក​ទូរទស្សន៍ លុះដល់​ម៉ោង​ប្រហែល ៩​និង​២០​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ប្ដី​របស់ខ្លួន បាន​ក្រោក​ដើរទៅ​បត់ជើងតូច និង​រ៉ង់​ដា​ផ្ទះ​ចំហៀង​ខាងជើង ពេលនោះ​គាត់​បានឮ​សូរសំឡេង​ធ្លាក់​ពីលើផ្ទះ ហើយក៏​ស្ទុះ​ទៅ​មើលឃើញ​ប្តី​របស់គាត់​ធ្លាក់​ពីលើផ្ទះ នៅពេលនោះ​ក៏បាន​ចុះមក​លើក​ប្ដី ហើយ​ស្រែកហៅ​ឲ្យ​បងប្អូន​ជិតខាង​ជួយ និង​បាន​យកប្ដី​មក​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក ពេលមកដល់​បាន​មួយសន្ទុះ ប្ដី​របស់គាត់​បាន​ដាច់ខ្យល់​ស្លាប់ នៅវេលា​ម៉ោង​១០​និង​២២​នាទី​យប់​ថ្ងៃ​ដដែល ចំពោះ​ប្តី​របស់គាត់ នៅ​យប់នោះ​មិនបាន​ស្រវឹងស្រា ឬក៏​ធ្លាប់មាន​ជំងឺ​អ្វី​ដែរ ។​

​លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ពេល​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ណាំតៅ ប្រធាន​មណ្ឌល​សុខភាព​ណាំតៅ ចុះ​ពិនិត្យ​សាកសព​កន្លែងកើតហេតុ បើតាម​កា​សន្និដ្ឋាន សង្ស័យថា ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​ទាំង​មមីមមើ ដើរ​ឆ្លង​បង្កាន់ដៃ​ដែក​មកឈរ​បត់ជើងតូច លើ​សំ​យ៉ាប​ស៊ីម៉ងត៍​មាន​ទំហំ​ប្រហែល​១​ម៉ែត្រ​ខាងក្រៅ​បង្កាន់ដៃ ហើយក៏​ច្រឡោត​ធ្លាក់​មក​ដី​តែម្តង បណ្តាល​ឲ្យ​ត្រូវ​នឹង​បង្គោលរបង​ព្រំដី​បែកក្បាល​ផ្នែក​ចិញ្ចើម​ខាងស្តាំ​មាន​ឈាម​ហូរ​ច្រើន រងរបួស​ធ្ងន់ ។ ក្រោយមក​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​។ សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×