Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់មុខ និង​អត្តសញ្ញាណ​ហើយ​! ម្ចាស់​ផ្កា​ច់​ផ្កា និង​ស្បែក​១​គូ បន្សល់ទុក​លើ​ស្ពាន​ជ្រោយចង្វា ដែល​គេ​អះអាងថា​លោត​លិច​ក្នុង​ទឹកទន្លេ​បាត់​ហើយ​

spot_img

​ភ្នំពេញ​៖ បាច់ផ្កា​១​បាច់​និង​ស្បែកជើង​១​គូ បន្សល់ទុក​នៅលើ​ស្ពាន​ជ្រោ​ចង្វា ដែល​គេ​សន្មត​ថា ជា​របស់​នារី​ម្នា​ក់បាន​លោតទឹក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មាន​វិបត្តិ​អ្វី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​ដែល​បាន​ប្រទះ​នឹង​ហេតុការណ៍​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​បានឃើញ​នារី​រូប​ស្រស់​សោភា​ម្នាក់ បាន​ចុះ​ពី​រថយន្ត​១​គ្រឿង​ដោយមាន​កាន់​បាច់ផ្កា​១​បាច់ ហើយ​រថយន្ត​នោះ​ក៏បាន​បើក​ចេញទៅ ដោយ​ទុក​ឲ្យ​នាង​ឈរ​នៅលើ​ស្ពាន​តែម្នាក់ឯង​។ មួយសន្ទុះ​ក្រោយមក នារី​នោះ​ក៏បាន​ដាក់​បាច់ផ្កា​ចុះ និង​ដោះ​ស្បែកជើង ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ចុះទៅ​ក្នុង​ទឹកទន្លេ​តែម្តង​។ ឃើញបែបនេះ គាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយសង្គ្រោះ ប៉ុន្តែ ជា​អកុសល នាង​បាន​លិច​ចូលទៅក្នុង​ទឹក​បាត់ទៅហើយ​។​

​សូមបញ្ជាក់ថា រហូតមកទល់​រសៀល​ថ្ងៃ​ដដែល​នេះ សាកសព​របស់​នាង​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​បាន​ត្រឹម​ប្រកាស​ស្វែងរក​សាច់ញាតិ ជាមួយ​បាច់ផ្កា​១​បាច់​និង​ស្បែកជើង​១​គូ ដែល​នារី​រងគ្រោះ​បន្សល់​ទុកជា​តឹកតាង​ប៉ុណ្ណោះ​។​

​ដោយឡែក អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ស្រាប់តែ​នៅមុននេះ​បន្តិច គេ​ប្រទះឃើញ​គណនី​មួយ​ឈ្មោះ Pich Morokoth ដែល​អះអាងថា​ជា​មិត្តភក្តិ​នារី​រងគ្រោះ បាន​បង្ហោះ​ថា​សារ​ជា​ភាសា​អង់គ្លេស​លាយឡំ​នឹង​អក្សរ​ខ្មែរ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​សង្ឃឹមថា មិនមែនជា​មិត្តភក្តិ​របស់ខ្ញុំ​ទៅ​ចុះ ទាក់ទង​អត់​បាន បិទ​ទូរស័ព្ទ (offine) អស់​រយៈពេល​១១​ម៉ោង​ហើយ រូប​ហ្នឹង និង​ហេតុការណ៍​ហ្នឹង សូម​មិត្ត​កុំ​ធ្វើ​ឲ្យ​មិត្ត​គ្រប់គ្នា​ភ័យ​ណា Gech Gech» ៕ ដោយ​៖ លឹម ហុង​


spot_img
×