Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែ​ល​កាត ចូលរួម​បរិច្ចាគ​ឧបករណ៍​ជំនួយការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​សំខាន់ៗ ជូន​ដល់​អង្គការ អនាគត​កុមារ​អន្តរជាតិ​

spot_img

​បាត់ដំបង​៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០​ក្រុមហ៊ុន​សែ​ល​កាត ពិតជា​មាន​ក្តី​សោមនស្ស​បំផុត ដែលមាន​ឱកាស​ចូលរួម​បរិច្ចាគ​វិភាគទាន​សម្រាប់​ការទិញ​សម្ភារ​សិក្សា​បច្ចេកទេស​ដែលមាន​ជា​ipad និង​ផ្តល់ជូន​នូវ​ស៊ីម​កាត​សម្រាប់​ការភ្ជាប់​អិន​ធើ​ណិ​ត ជូន​ដល់​មជ្ឈមណ្ឌល​អនាគត​កុមារ​អន្តរជាតិ (CFI) នៅក្នុង​ខេត្តបាត់ដំបង កាលពី​សប្តាហ៍​កន្លងទៅ​នេះ​។ ការបរិច្ចាគ​នេះ គឺ​សំដៅ​ជួយ​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ទៅលើ​កុមារ​ខ្មែរ ដែល​កំពុង​ជួបប្រទះ​នូវ​ការលំបាក ដោយសារ​ជំងឺ​រាតត្បាត កូ​វីដ​-១៩​។​

​ក្រុមហ៊ុន​សែ​ល​កាត មាន​កិត្តិយស​ជាខ្លាំង ដែលមាន​ឱកាស​អាច​ចូលរួម​សហការ​ជា​ដៃគូ​ជាមួយ​អង្គការ CFI នៅក្នុង​អំឡុង​ដើមឆ្នាំ ២០២០ នេះ ដើម្បី​ផ្តល់ជូន​នូវ​ជំនួយ​បន្ទាន់​សម្រាប់​គាំទ្រ​ដល់​កម្មវិធី​អប់រំ​យុវជន​។ តាម​ស្ថានភាព​ជាក់ស្តែង​បានឱ្យដឹងថា សិស្ស​កំពុង​សិក្សា​ទាំងអស់ ដែល​ទទួលបាន​ការគាំទ្រ​ដោយ CFI នៅក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ជួបប្រទះ​នូវ​ការពិបាក​ជាខ្លាំង​ក្នុងការ​សិក្សា​ពី​ផ្ទះ ក៏ដូចជា​ការចូលរួម​សិក្សា​ឱ្យបាន​ជាប់លាប់ នៅក្នុង​ឆ្នាំនេះ​។​

​ពិធី​ប្រគល់​អំណោយ​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​អង្គការ CFI ដើម្បី​អបអរសាទរ​ជា​ផ្លូវការ​នូវ​កិច្ចសហការ​ជា​ដៃគូ​ដ៏​សំខាន់​នេះ​។ ទន្ទឹមនឹងនោះ សមាជិក​ក្រុមការងារ​សែ​ល​កាត និង​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម សុទ្ធ​តែមាន​អារម្មណ៍​រំភើប​រីករាយ​ឥតឧបមា ដោយ​ពិធី​នេះ ក៏មាន​ការចូលរួម​ដោយ​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​សែ​ល​កាត គឺ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង Influencer ម្នាក់ទៀត​របស់​ក្រុមហ៊ុន​សែ​ល​កាត គឺ​លោក ប៊ុន ឡេង ផងដែរ​។​

​ជា​សរុប​រួម សិស្ស​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ ចំនួន ២៧​នាក់ បានទទួល​នូវ​អំណោយ​ជា​ipad ពី​ក្រុមហ៊ុន​សែ​ល​កាត​។ បន្ថែម​លើ​នេះ សិស្ស​ចំនួន ៧០​នាក់​ទៀត នឹង​ទទួលបាន​ការបណ្តុះបណ្តាល​នូវ​ជំនាញ​ផ្នែក​កុំព្យូទ័រ តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​កុំព្យូទ័រ​ទើបនឹង​ដំឡើង​សមត្ថភាព​ថ្មី ផ្តល់ជូន​ដោយ​សែ​ល​កាត​ផងដែរ​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​យើង​ពិតជា​ដឹង​ច្បាស់​ថា អំឡុង​ពេលនេះ គឺជា​វេលា​ដ៏​លំបាក​មួយ ដែល​អាច​នាំឱ្យ​សិស្ស​កំពុង​សិក្សា​ទាំងអស់ មាន​អារម្មណ៍​តានតឹង​ជាង​ធម្មតា ដូច្នេះហើយ យើង​ពិត​ជាមាន​មោទនភាព​បំផុត ដែល​អាច​គាំទ្រ​ដល់​ពួកគាត់ តាមរយៈ​ការផ្តល់ជូន​នូវ​ឧបករណ៍ប្រើប្រាស់ ដើម្បី​ជួយ​ពួកគាត់​ឱ្យសម្រេចបាន​នូវ​លទ្ធផល​សិក្សា​ល្អ​បំផុត​។ យើង​ចង់​ប្រាកដថា យុវជន​ខ្មែរ​ទាំងអស់ នឹង​អាច​ទទួលបាន​នូវ​មធ្យោបាយ​ឌីជីថល សម្រាប់​ការសិក្សា​របស់​ពួកគេ យ៉ាង​ជាក់ច្បាស់​តែម្តង​”​។​

​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ ក្រុមការងារ និង​ភ្ញៀវកិត្តិយស​របស់​សែ​ល​កាត​ទាំងអស់ ក៏មាន​ក្តី​សោមនស្ស​បំផុត ដែល​បាន​ចូលរួម​ផ្តល់​អាហារ​ជូន​ដល់​ក្រុមគ្រួសារ​ដែល​កំពុង​ជួបប្រទះ​នូវ​ការខ្វះខាត រួមទាំង​ជន​ចាស់ជរា​ជាច្រើន​ទៀត ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ​។​

​លោក វ៉ាត​សុន បាន​បន្ត​ឱ្យដឹងទៀតថា សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍ និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ទាំងស្រុង តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលរួម​ជួយ​គាំទ្រ​ដល់​ប្រជាជន​ខ្មែរ​ដោយ​ឥត​រាថយ​។ ជាមួយនឹង​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ទូទាំងប្រទេស ក្នុង​ខែកញ្ញា​នេះ យើង​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​រាល់គ្នា ចូលរួម​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុង​ជួប​ការខ្វះខាត ជាពិសេស​នៅក្នុង​ឆ្នាំនេះ ដែលជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ​ភាគច្រើន​តែម្តង​។​

​ការគាំទ្រ​របស់ ក្រុមហ៊ុន​សែ​ល​កាត ក្នុង​ការជួយ​ដល់​អង្គការ CFI នឹងមិន​ត្រឹមតែ​អាចជួយ​យុវជន​ខ្មែរ ឱ្យទទួល​បាន​នូវ​ការគាំទ្រ​ផ្នែក​អប់រំ និង​មាតិកា​តាម​អន​ឡាញ​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ជួយ​ទៅដល់​ការស្ដារ​ជំរុញ​កំណើន ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕
​ដោយ​៖CEN

spot_img
×