Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា បាន​រំលេច​អំពី​សមិទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែល​កំពុង​កើតមាន រវាង​អាស៊ាន និង​អា​សហរដ្ឋ​មេ​រិ​ក តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ ២០២០ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​ក្នុង​កាលនោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​រំលេច​អំពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែល​កំពុង​កើតមាន រវាង​អាស៊ាន និង​អា​សហរដ្ឋ​មេ​រិ​ក តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​។​

​នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០២០ ជា​ថ្ងៃទី​ពីរ​ដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ជាមួយ​ដៃគូ សន្ទនា​អាស៊ាន នាឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង ទៀត ។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន -​សហរដ្ឋអាមេរិក ៖​កិច្ច​ប្រជុំបាន​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​បាន​ពិភាក្សា​អំពី​ទិសដៅ​អនាគត​នៃ ទំនាក់ទំនង​រវាង​អាស៊ាន -​សហរដ្ឋអាមេរិក​។ ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋអាមេរិក​បា​នស​ម្តែ​ង​នូវ សេចក្តី​ពេញចិត្ត​ដែល​បន្ទាត់​សកម្មភាព​ទាំងអស់ ដើម្បី​អនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន អាមេរិក ២០១៦-២០២០ ត្រូវបាន​អនុវត្តតាម​ផែនការ​។​

​ប្រទេស​សមាជិក​អាស៊ាន​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុង គាំ​ទ្រម​ជ្ឈ​ភាព​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុង​វិ​វត្ត ដែល​បើកចំហ មាន​តម្លាភាព ការប្រកប​ដោយ​បរិ​យា​ប័ន្ន និង​ដែល​ផ្អែកលើ​ច្បាប់ ដោយ​កសាង​លើ​យន្ត​ការដែល​ដឹកនាំ​ដោយ​អាស៊ាន ហើយ​ដែល​ពហុភាគី​និយម​នៅតែ​ជា​ឧបករណ៍​ប្រកបដោយ​ប្រសិទ្ធិភាព​មួយ សម្រាប់​ដោះស្រាយ​បញ្ហា តំបន់ និង​អន្តរជាតិ​។ កិច្ច​ប្រជុំបាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង វប្បធម៌​អាស៊ាន​-​សហរដ្ឋអាមេរិក ដូចជា​លើ​វិស័យ​ពាណិជ្ជកម្ម ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង – សង្គម ការអភិវឌ្ឍ​ធនធានមនុស្ស​។ ប្រទេស​សមាជិក​អាស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​អា​មេ​ត្ត បាន​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ ស៊ីជម្រៅ​ថែមទៀត ជាមួយ​សហរដ្ឋអាមេរិក ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​រំលេច​អំពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែល​កំពុង​កើតមាន រវាង​អាស៊ាន និង​អា​សហរដ្ឋ​មេ​រិ​ក តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​គាំទ្រ​ដល់​វិស័យ​ថែទាំ​សុខភាព​និង​វត្តមាន​ដ៏ រឹងមាំ​នៃ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺឆ្លង​(CDC ) របស់​អាមេរិក ក្នុង​ការជួយ​បណ្តា​ប្រទេស​នានា ដូចជា​ប្រទេស​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន សម្តែង​ការគាំទ្រ​ចំពោះ​សេចក្តីព្រាង​សេចក្តីប្រកាស រួម ស្តីពី​ការអភិវឌ្ឍ​មូលធន​មនុស្ស ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​សហរដ្ឋអាមេរិក​ឱ្យ​បន្ត​គាំទ្រ​កម្មវិធី​ទ្រទ្រង់​នានា​ដែលមាន​គោលបំណង​កែលម្អ និង​បង្កើន​ជំនាញ​ថ្មីៗ​បន្ថែមទៀត​ដល់​កម្លាំង​ពលកម្ម​អាស៊ាន ដើម្បី​លើក កម្ពស់​ការប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម នៅក្នុង​តំបន់​អាស៊ាន​។ ការលើកស្ទួយ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ឌីជីថល ប្រព័ន្ធ​បរិស្ថាន​ឌីជីថល សហគ្រិនភាព​ស្ត្រី ការតភ្ជាប់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) និង ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មីៗ​ជាមួយ​បណ្តា​ក្រុមហ៊ុន​អាមេរិក​នានា គឺ​ជាល​ទ្ឋ​ភាព​ផ្សេងៗ​ទៀត សម្រាប់​សហរដ្ឋអាមេរិក​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ក៏ដូចជា​ការលើកកម្ពស់​ភាពជា​ដៃគូ​អាស៊ាន​-​អាមេរិក ឆ្ពោះទៅកាន់​កម្រិត​ថ្មី​មួយទៀត ដោយ​ឈរលើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​រួម និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។

​កិច្ច​ប្រជុំបាន​ឯកភាពគ្នា​អនុម័ត​ផែនការ​សកម្មភាព​ថ្មី ឆ្នាំ​២០២០-២០២៥ ដែល​បាន​ដាក់ចេញ​នូវ បណ្តា​សកម្មភាព និង​វិស័យ​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​កំណត់​ទិសដៅ​កិច្ចសហប្រតិបត្តិការ​អនាគត រវាង​ភាគី​ទាំងពីរ សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​៕ ដោយ​៖​កូ​ឡាប​


spot_img
×