Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​វាយ កាប់ ឆក់ ប្លន់ និង​ទទួលផល​ចោរកម្ម ត្រូវ​នគរបាល​ខណ្ឌ​កំបូល​តាម​ប្រមាញ់​បាន ៦​នាក់​

spot_img

​ភ្នំពេញ​៖ នគរបាល​ខណ្ឌ​កំបូល​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​វាយ កាប់ ឆក់ ប្លន់ និង​ទទួលផល​ចោរកម្ម បាន​ចំនួន​៦​នាក់ ដកហូត​វត្ថុតាង​ម៉ូតូ ៣​គ្រឿង និង​សម្ភារ​:​មួយចំនួនទៀត ។​

​ដោយ​អនុវត្តតាម​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ពី​សំណាក់ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាល​ខ​ណ្ឌ​កំបូល បាន​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​វាយ កាប់ ឆក់ ប្លន់ និង​ទទួលផល​ចោរកម្ម បាន​ចំនួន​៦​នាក់ ដកហូត​វត្ថុតាង​ម៉ូតូ ៣​គ្រឿង និង​សម្ភារ​:​មួយចំនួនទៀត ។​

​ជនសង្ស័យ​ទាំង ៦​នាក់ ​៖

​ទី​១/​ឈ្មោះ សួគ៌ ពួ​ង ហៅ សូរ ពួ​ង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ទទួល​ទិញ​ផល​ចោរកម្ម មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ទី​២/​ឈ្មោះ អ៊ុ​ល សំអាត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​ជនដៃដល់​) ធ្លាប់ធ្វើ​សកម្មភាព​ឆក់ ២​លើក មាន​ទីលំនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ។​

​ទី​៣/​ឈ្មោះ ហម ដា​រ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​ជនដៃដល់​) មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ទី​៤/​ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​ជនដៃដល់​) មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ។​

​ទី​៥/​ឈ្មោះ ឃិន ច័ន្ទ​ដេវីត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​ជនដៃដល់​) មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ព្រៃ​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ទី​៦/​ឈ្មោះ ឃឿន ពេជ្រ​ភា​រុន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​ជនដៃដល់​) មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ព្រៃ​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៦​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×