Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្រោយ​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ ករណី​លួច​រថយន្ត​

spot_img

​ភ្នំពេញ​៖​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ទំពូង​១ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ វឹង មួយ​ហួង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​កាហ្វេ មាន​ទីលំនៅ​ផ្ទ​លេខ​១២៨ ផ្លូវ​៤៥០ ក្រុម​១២ ភូមិ​២ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ថា​បាន​បាត់​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យូ​តា ព្រូស ពណ៌​ស លេខ​តួ JTDKB20U667531463 លេខ​ម៉ាស៊ីន​1NZU079537 ផ្លាកលេខ ភ្នំពេញ 2AO-7613 នៅ​ចំណុច​លើ​ចិញ្ចើមផ្លូវ លេខ​៤៥០ មុខផ្ទះ​ខាងលើ ។

​បើតាម​របាយការណ៍រ​បស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣ និង​០០​នាទី ដោយ​ឆែក​មើ​លតា​មកា​ម៉ា​រ៉ា​សុវត្ថិភាព​ឃើញ​ជនសង្ស័យ​ចំនួន​ប្រហែល​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​TOYOTA​ព្រូស​ពណ៌​ស្ក មិន​ស្គាល់​ផ្លាកលេខ មក​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​របស់គាត់​ចេញទៅ​បាត់ ។​

​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​រួច កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ទំពូង​១ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌចំការមន និង កម្លាំង​ជំនាញ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែក​កា​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​ជុំវិញ​កន្លែងកើតហេតុ ក៏​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ រហូតដល់​វេលា​ម៉ោង​១៩ និង​០០​នាទី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នេះ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ ឆាយ ម៉​ង​ទីន ភេ​ប្រុស​អាយុ​២៧​ឆ្នាំ ខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​
​ជនសង្ស័យ​ទី​២ មានឈ្មោះ បាន ប៊​ន ភេ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ នៅ​ចំ​នុ​ណ​បុរី លឹម ឈាង​ហាក់ ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង ចាប់យក​វត្ថុតាង​រថយន្ត​បាន​២​គ្រឿង ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស និង​ពណ៌​ស្ក ដែល​ជនសង្ស័យ​លួចបាន​នោះមក​វិញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ និង វត្ថុតាង​រថយន្ត​ទាំ​ពី​គ្រឿង មាន​ផ្លាកលេខ​ដូច​ក្នុង​រូបថត បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×