Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ខ្វះខាត​និង​ស្ត្រី​មេម៉ាយ​ ៥​គ្រួសារ​ នឹង​ទទួលបាន​ផ្ទះ​ឈើ​ថ្មី​

spot_img

​ផ្ទះ​ឈើ​ចំនួន ​៥​ខ្នង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​សាងសង់​ជូន​ដល់​គ្រួសារ​ប្រជាជន​ខ្វះខាត​និង​ស្ត្រី​មេម៉ាយ​ចំនួន​៥​គ្រួសារ​រស់នៅ​ឃុំ​កកោះ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​ផ្ទះ​ទាំង​៥​ខ្នង​នេះ​ត្រូវបាន​លោក ជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ប្រកាស​សាងសង់​កាលពី​រសៀល​នៅ​ថ្ងៃទី​១០ ខែកញ្ញា​ឆ្នាំ​២០២០​។​

​ផ្ទះ​ឈើ​ទាំង​៥​ខ្នង​នេះ​គឺ​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន​តប​តាម​ការអំពាវនាវ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ហើយ​ផ្ទះ​នេះ គឺ​សាងសង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្ដោយ ៦​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ ដែល​មួយ​ខ្នងៗ​មានតម្លៃ​ជាង​១​ពាន់​ដុល្លា​អាមេរិក​។​

ក្នុងនាម​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ខៀវ ស៊ីណា បាន​បញ្ជាក់ថា​គ្រប់​កាលៈទេសៈ​ពិសេស​ពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​សម្ដ​ច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​និង​ជួយ​គិតគូ​ចំពោះ​សុខទុក្ខ​និង​ជួយ​ដោះស្រាយ​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​យើង​ជានិច្ច ។​

ជាក់ស្ដែង​ដូច​នៅពេលនេះ​ជា​សក្ខីភាព​ស្រាប់​ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​យ៉ាងច្បាស់​ថា​គ្រប់ពេលវេលា​សម្ដេច​តែងតែ​រស់នៅ​ជាមួយ​សុខទុក្ខ​របស់​ជា​ពលរដ្ឋ​យើង​គ្រប់ពេលវេលា​។​ដូចនេះ​បងប្អូន​ត្រូវ​ចងចាំ​ថា​ដ៏​រាប​ណា​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ពិតជា​ទទួលបាន​ការជួល​ដោះស្រាយ​ជាក់​ជាមិនខាន​។

នៅក្នុង​ឱកាស​នោះ​លោកជំទាវ ខៀវ ស៊ីណា​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​សុខភាព គឺ​រស់នៅ​ឲ្យ​មាន​អនាម័យ​ល្អ​ពិសេស​នៅក្នុង​អន្តរកាល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​និង​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​គ្រសារៗ​២០​ម៉ឺន​រៀល​ផងដែរ​ ៕ ដោយ ៖ CEN

spot_img
×