Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ប្តេជ្ញា​ផ្គត់​ផ្គត់​ទឹកស្អាត នៅ​ទូទាំងប្រទេស ឱ្យសម្រេចបាន​ ៨៨,៣%​ ក្នុង​ទីក្រុង និង​ ៨០% នៅ​ទីជនបទ

spot_img

​ភ្នំពេញ​ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា កម្ពុជា​ប្តេជ្ញា​ផ្គត់​ផ្គត់​ទឹកស្អាត​នៅ​ទូទាំងប្រទេស​ឱ្យសម្រេចបាន​៨៨,៣%​ក្នុង​ទីក្រុង និង​៨០% នៅ​ទីជនបទ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ឯកឧត្ដម​អនុរដ្ឋលេខាធិការ កឹម បូរី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត និង​អនាម័យ​ក្នុង​ទីប្រជុំជន​ប្រកប ដោយ​ចីរភាព ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​។​

​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹកស្អាត ក៏ដូចជា​ទឹក​កខ្វក់​ក្នុង​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ចីរភាព ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​សុខុមាលភាព និង​អនាម័យ​របស់​ប្រជាពលរដ្ឋ​។

​ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​នាឱកាស​នោះ ឯកឧត្ដម​អនុរដ្ឋលេខាធិការ បាន​ជម្រាបជូន​អង្គពិធី​អំពី​ផែន ការ​ជាតិ​ក្នុងការ​ផ្គត់​ផ្គត់​ទឹកស្អាត​នៅ​ទូទាំងប្រទេស​ឱ្យសម្រេចបាន​៨៨,៣%​ក្នុង​ទីក្រុង និង​៨០%​នៅ​ទីជនបទ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ផែនការមេ​គ្រប់គ្រង​ទឹក​កខ្វក់ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​។​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​សង្កត់ធ្ងន់ថា​៖ យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ឱ្យដឹងថា​ទឹក​កខ្វក់​ជាង​២​លាន​តោន​ក្នុង​មួយថ្ងៃ​ត្រូវបាន​គេ​បង្ហូរ​ចូលទៅក្នុង​ប្រភពទឹក​ស្អាត​នានា បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវចម្រុះ​។

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​យកចំណេះ​ដឹង និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​សិក្ខាសាលា​នេះ​ទៅប្រើ​ប្រាស់​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​បំពេញការងារ ប្រចាំថ្ងៃ​របស់​ខ្លូន សំដៅ​ឱ្យ​ការគ្រប់គ្រង​ទឹកស្អាត និង​ទឹក​កខ្វក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែមាន ភាពល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×