Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន​បាន ​៥,៤៦៣​ ករណី និង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​ជាង​ ៣៤០​ គីឡូក្រាម​

spot_img

បន្ទាយមានជ័យ ​៖ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា​បាន​បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន​បាន​៥,៤៦៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០,៨៧៧​នាក់​និង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​ជាង​៣៤០​គីឡូក្រាម​។

ថ្ងៃ​សុក្រ ទី ១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ បានរៀបចំ ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​អធិបតីភាព ឯកឧត្ដម ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណ​អភិបាលខេត្ត​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី អភិបាលរង អយ្យការ​អម​សាលាដំបូង ព្រះរាជអាជ្ញា ពន្ធនាគារ អស់លោក លោកស្រី តំណាង​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់​ប្រមាណ​ជាង ២០០​នាក់​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា “​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា មិន​លេី​កលែង​ឬ​អនុគ្រោះ​ដាច់ខាត​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ យេី​ង​បាន​បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន​បាន​៥,៤៦៣ ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០,៨៧៧​នាក់​និង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​ជាង​៣៤០​គីឡូក្រាម​”​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រសួង ស្ថាប័ន អង្គភាព និង​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ភាព​ទទួលខុសត្រូវ វិជ្ជាជីវ​:​និង​ក្រមសីលធម៌​ខ្ពស់​។ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ត្រូវ​បន្ត​យកចិត្ត​ទុក​បន្ថែមទៀត​លេី​ការងារ ស្នូល​បី​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ពហុ​វិស័យ​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺ ១.​ការពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​; ២.​ការងារ​ផ្សព្វផ្សាយ អប់រំ និង ៣.​ការងារ​ព្យាបាល​និង​ស្តា​រតិ​សម្បទា​អ្នកញៀន​គ្រឿងញៀន​។ ការងារ​នេះ​ចាំបាច់​ត្រូវមាន​យន្តការ​ច្បាស់លាស់​ដេី​ម្បី​ចាត់តាំង​ដឹកនាំ​និង​អនុវត្ត​ការងារ ពី​ថ្នាក់​ខេត្ត រហូតដល់​មូលដ្ឋាន​ឃុំ សង្កាត់ ។

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា ក្នុងនោះ​ឯកឧត្តម​បាន​ណែនាំ ឲ្យ​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ឃុំ សង្កាត់ បន្ត​ជំរុញ​និង​ពង្រឹង​បន្ថែម​លេី​យន្តការ​ត្រួ​ពិនិត្យ​គ្រឿង​ញៀន​នៅ​មូលដ្ឋាន ស្របតាម​ទិសដៅ​ការងារ​ដែល​បានដាក់​ចេញ​ដោយ​ថ្បា​ក់​ជាតិ​៕ ដោយ​៖​កូ​ឡាប​

spot_img
×